2024-08-25
លន់ ចាន់ធូ
2024-08-25
លន់ ចាន់ធូ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាកម្មឱ្យចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជានិងចិន។ ពិព័រណ៍ចិន-អាស៊ាន លើកទី២១នេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកានៃការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន។ ចំពោះ ធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាកម្ម ដែលចូលរួមពិព័រណ៍ខាងលើនឹងទទួលបានការលើកទឹកចិត្តពីគណៈកម្មការពិព័រណ៍ដូចជា៖ ការស្នាក់នៅសណ្ឋាគារ គូប៉ុងបរិភោគអាហារឥតគិតថ្លៃនៅកន្លែងតាំងពិព័រណ៍ និងមានរថយន្តដឹកជញ្ជូនទៅមកពីសណ្ឋាគារ ទៅកន្លែងតាំងពិព័រណ៍។
ជាមួយគ្នានេះ ធុរជន នឹងអាចជួបនិងពិភាក្សាជាមួយក្រុមហ៊ុនដៃគូសក្តានុពល រួមមាន៖ ក្រុមហ៊ុនផលិតផលគ្រឿងកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ, បច្ចេកវិទ្យាឌីជីថល និងផលិតផលកសិកម្ម, ជាពិសេស ផលិតផលអេឡិចត្រូនិក-Energy Power Electronic Products ក្នុងនោះធុរជន នឹងមានដំណើរទស្សនកិច្ចសួនឧស្សាហកម្ម និងសហគ្រាសនៅក្នុងតំបន់ស្វយ័តក្វាងស៊ីផងដែរ។
ធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាកម្ម ដែលមានបំណងចូលរួមអាចដាក់ពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០១០ ៩៧១ ០០៧/ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល៖ [email protected] / [email protected] ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី