SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងប្រៃសណីយ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បោះជំហានលើកិច្ចសហប្រតិបត្តិការផ្នែកឌីជីថល


ក្រសួងប្រៃសណីយ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បោះជំហានលើកិច្ចសហប្រតិបត្តិការផ្នែកឌីជីថល
A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានបោះជំហានមួយទៀតលើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលស្របតាមបរិការណ៍ឌីជីថលូបនីយកម្មនៅកម្ពុជា តំបន់ និងសកល។ ការអភិវឌ្ឍនេះ ធ្វើឡើងតាមរយៈដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ដែលស្ថាប័នរដ្ឋាភិបាលទាំងពីរ បានចុះអនុស្សរណៈនៃការយោគយល់ (MOU) រួមគ្នា។

បើតាមសេចក្តីប្រកាសព័ត៌មានរួមគ្នារវាងក្រសួងប្រៃសណីយនិងទូរគមនាគមន៍ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ការចុះ MOU កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ផ្តោតសំខាន់ការលើកកម្ពស់ការយល់ដឹងនិងការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលអភិវឌ្ឍន៍ដោយក្រសួងប្រៃសណីយ, ការអភិវឌ្ឍសមត្ថភាព គុណវុឌ្ឍិ និងជំនាញដល់មន្ត្រី តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល និងការជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។

តាមរយៈ MOU នេះ ក៏ជាការឆ្លើយតបទៅនឹងសកម្មភាពអាទិភាពនៃក្របខ័ណ្ឌយុទ្ធសាស្រ្តដែលមានកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាផងដែរ។ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១នេះ បានកំណត់យកអាទិភាព ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599