2024-08-24
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-24
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ សម្រេចលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទេសក៍ទេសចរណ៍គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត។ ការលើកលែងការពិន័យនេះ គឺស្របតាមការសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាយន្តការលើកទឹកចិត្តដល់មគ្គុទេសក៍ទេសចរណ៍ អ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាពផងដែរ។
សមាគមមគ្គុទេសក៍ទេសចរណ៍ មុគ្គទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ នឹងត្រូវលើកលែងការពិន័យជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹង ស្ដីពីការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍។
មគ្គុទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តដែលមានអាជ្ញាបណ្ណទេសចរណ៍ និងបណ្ណអនុញ្ញាតហួសសុពលភាព ត្រូវរួសរាន់ដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ ឬបណ្ណអនុញ្ញាតនៅតាមមន្ទីរទេសចរណ៍រាជធានី ខេត្ត។ ចំពោះព័តមានបន្ថែម អាចទំនាក់ទំនងតាមលេខទូរសព្ទលេខ ០១២ ៧៥៧ ៣៧៦ ឬ ០៩២ ៧៧៩ ៨៣៣ រៀងរាល់ម៉ោងធ្វើការ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី