2024-08-22
គន ម៉េងហុង
2024-08-22
គន ម៉េងហុង
ភ្នំពេញ៖ បច្ចុប្បន្ន ម្ចាស់សហគ្រាសជាច្រើន កំពុងពេញនិយមប្រើប្រាស់យ៉ាងទូលំទូលាយនូវកម្មវិធីចំនួន៥ រួមមាន Hootsuite WordPress Canva Capcut និង Google Analytics ក្នុងការធ្វើអាជីវកម្មលើប្រព័ន្ធឌីជីថល។ នេះបើតាមការចែករំលែករបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គសធឌ) កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
កម្មវិធីទាំង៥ ដែលម្ចាស់សហគ្រាសនិយមប្រើប្រាស់នោះ មានដូចជា៖ Hootsuite ជាកម្មវិធីមួយ ដែលអនុញ្ញាតឱ្យសហគ្រិនចូលគ្រប់គ្រងគណនីបណ្តាញសង្គមរបស់ខ្លួនបានច្រើនក្នុងពេលតែមួយ និងកម្មវិធី WordPress ងាយស្រួលក្នុងការបង្កើតគេហទំព័រខ្លួនឯង ដោយមិនចាំបាច់មានជំនួញ និងបទពិសោធសរសេរកូដ។ Canvas ជាកម្មវិធីងាយស្រួលសម្រាប់អ្នកដែលមិនសូវមានបទពិសោធក្នុងការបង្កើតផ្ទាំងមាតិកា ឬកែច្នៃរូបភាព។
កម្មវិធី Capcut ងាយស្រួលបង្កើត និងកាត់តវិឌីអូផ្សេងៗ ដោយមិនចាំបាច់ត្រូវការបទពិសោធច្រើន និង Google Analytics ជាកម្មវិធីជួយតាមដាន ពិនិត្យ និងវិភាគសកម្មភាព ឬព័ត៌មានពីគេហទំព័ររបស់អ្នកបានកាន់តែច្បាស់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី