SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«រថយន្តជជុះ»ដែលកំពុងលក់លើទីផ្សារ មិនមានអនុលោមតាមបទដ្ឋានបច្ចេកទេស និងកំពុងបង្កហានិភ័យដល់អ្នកប្រើប្រាស់!


«រថយន្តជជុះ»ដែលកំពុងលក់លើទីផ្សារ មិនមានអនុលោមតាមបទដ្ឋានបច្ចេកទេស និងកំពុងបង្កហានិភ័យដល់អ្នកប្រើប្រាស់!
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-04

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការអនុវត្តស្តង់ដារយានយន្ត ធ្វើឡើងសម្រាប់តែក្រុមហ៊ុនចែកចាយរថយន្តថ្មីប៉ុណ្ណោះ ចំណែករថយន្តជជុះនូវពុំទាន់មានបទដ្ឋានបច្ចេកទេសសម្រាប់អនុវត្តនៅឡើយ។ កត្តានេះ បានធ្វើឱ្យរថយន្តជជុះដែលកំពុងចរាចរណ៍លក់នៅលើទីផ្សារ មិនមានការអនុលោមតាមបទដ្ឋានបច្ចេកទេស និងកំពុងបង្កជាហានិភ័យដល់អ្នកប្រើប្រាស់។

ការចំណាយខ្ពស់ក្នុងការធ្វើតេស្តរថយន្ត, ការអនុវត្តពុំទាន់បានស្មើភាពគ្នា និងការអនុវត្តសម្រាប់តែក្រុមហ៊ុនចែកចាយរថយន្តថ្មី ខណៈពេលដែលរថយន្តជជុះ នូវពុំទាន់មានបទដ្ឋានបច្ចេកទេសសម្រាប់អនុវត្ត ជាបញ្ហាប្រឈមនានាក្នុងការអនុវត្តស្តង់ដារយានយន្តនៅកម្ពុជា។ នេះគឺជាការលើកឡើងរបស់សមាជិករបស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ក្នុងកម្មវិធីអនុវត្តស្តង់ដារបច្ចេកទេសក្នុងប្រកាសលេខ ១៥០MIH/២០១៦ សម្រាប់ផលិតផលយានយន្ត។

កត្តាទាំងនេះ បានបណ្តាលឱ្យមានការប្រកួតប្រជែងមិនស្មើភាពគ្នានៅលើទីផ្សារ ដោយក្រុមហ៊ុនផ្លូវការត្រូវបន្ថែមបន្ទុកលើការចំណាយថវិកា និងពេលវេលាក្នុងការចូលរួមអនុវត្ត។ ចំណែកឯ រថយន្តជជុះដែលកំពុងចរាចរណ៍លក់លើទីផ្សារ ពុំមានការអនុលោមតាមបទដ្ឋានបច្ចេកទេស បាននឹងកំពុងបង្កហានិភ័យដល់អ្នកប្រើប្រាស់។

ក្នុងកិច្ចពិភាក្សាលើការពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្ត«កម្មវិធីអនុវត្តស្តង់ដារបច្ចេកទេសក្នុងប្រកាសលេខ ១៥០MIH/២០១៦ សម្រាប់ផលិតផលយានយន្ត» រវាងវិទ្យាស្ថានស្តង់ដារកម្ពុជា(ISC) និងសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ឯកឧត្តម ចាន់ សុផា អគ្គនាយកនៃវិទ្យាស្ថានស្តង់ដារកម្ពុជា បានលើកឡើងអំពីគម្រោងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ទាក់ទងនឹងលក្ខខណ្ឌតម្រូវនានា ដែលតម្រូវឱ្យភ្ជាប់នូវឯកសារអនុម័តពីវិទ្យាស្ថានស្តង់ដារកម្ពុជា មុនពេលអនុញ្ញាតឱ្យនាំចូល និងមុនពេលចុះបញ្ជីរថយន្ត។

ស្ថាប័នពាក់ព័ន្ធដែលឯកឧត្តម ចាន់ សុផា បានលើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ កុម្ភៈ នោះរួមមាន៖ ស្ថាប័នគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ ជាមួយគ្នានេះ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ប្រាប់ឱ្យប្រជាពលរដ្ឋដែលនិយមប្រើប្រាស់រថយន្តថ្មី អាចពិនិត្យរកនិមិត្តសញ្ញាសុវត្ថិភាព «S» (Safety) នៅលើរថយន្ត ដើម្បីធានាថារថយន្តនោះ បានគោរពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងធានាដល់សុកមាលភាព និងសុវត្ថិភាពរបស់លោកអ្នករាល់ពេលបើកបរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី