2024-07-24
លន់ ចាន់ធូ
2024-07-24
លន់ ចាន់ធូ
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រាប់ឱ្យមន្ត្រីក្រោមឱវាទអនុវត្តលើវិធានការណែនាំពីប្រព្រឹត្តិកម្មចំពោះទំនិញឆាប់ខូច ដោយផ្តល់អាទិភាពក្នុងការត្រួតពិនិត្យ និងបញ្ចេញទំនិញប្រភេទនេះឱ្យបានឆាប់តាមការដែលអាចធ្វើបាន។
វិធានការណែនាំស្តីពី«ប្រព្រឹត្តិកម្មចំពោះទំនិញឆាប់ខូច» ដែលចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីទំនិញឆាប់ខូចនោះ ថាជាប្រភេទទំនិញដែលឆាប់ខូចគុណភាព ដោយសារចរិតលក្ខណៈធម្មជាតិនៃទំនិញ ឬដោយសារការរក្សាទុកទំនិញមិនបានត្រឹមត្រូវតាមស្តង់ដារ។ ទំនិញទាំងនោះមានដូចជា បន្លែ ផ្លែឈើ សាច់ស្រស់ ផលិតផលនិងទំនិញបង្កក ទឹកដោះគោស្រស់ ឬផលិតផលផលិតពីទឹកដោះគោ និងឱសថ ជាដើម។
សេចក្តីណែនាំដដែលបានឱ្យដឹងទៀតថា តាមសំណើររបស់ម្ចាស់ទំនិញឬតំណាងម្ចាស់ទំនិញ អង្គភាពនិងរដ្ឋាករមានសមត្ថកិច្ច ត្រូវផ្តល់អាទិភាពក្នុងការត្រួតពិនិត្យនិងបញ្ចេញទំនិញឆាប់ខូចគុណភាពឱ្យបានឆាប់តាមការដែលអាចធ្វើទៅបានតាមនិតីវិធី។ ត្រង់ចំណុចនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានគូសបញ្ជាក់បន្ថែម ដោយមិនចាំបាច់រង់ចាំតាមលំដាប់លំដោយ និងអាចអនុញ្ញាតឱ្យត្រួតពិនិត្យទំនិញមុនពេលចុះបញ្ជិកាប្រតិវេទន៍គយ ប៉ុន្តែ រាល់ការបំពេញទម្រង់ការគយនៅក្រៅការិយាល័យគយ និងបញ្ចេញទំនិញនៅក្រៅពេលម៉ោងធ្វើការ ដោយរាល់ការចំណាយជាបន្ទុករបស់ម្ចាស់ទំនិញ ឬតំណាងម្ចាស់ទំនិញតាមបទប្បញ្ញត្តិជាធរមាន។
ក្នុងករណីពុំមានទីតាំងសម្រាប់រក្សាទុកទំនិញឆាប់ខូច ក្នុងពេលអំឡុងពេលដែលត្រូវរង់ចាំការត្រួតពិនិត្យ ឬការបញ្ចេញទំនិញពីគយ អង្គភាពគយនិងរដ្ឋាករមានសមត្ថកិច្ច ត្រូវឱ្យម្ចាស់ទំនិញរកទីតាំងរក្សាទុកទំនិញទាំងអស់នោះ ដើម្បីកុំឱ្យគុណភាព។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ការពន្យារពេលយូរក្នុងការបញ្ចេញទំនិញឆាប់ខូច អង្គភាពគយ និងរដ្ឋាករ ត្រូវបញ្ជាក់ពីមូលហេតុ នៃការពន្យារពេលជាលាយល័ក្តអក្សរជាមួយតំណាង ឬម្ចាស់ទំនិញផ្ទាល់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី