SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ»នៅសៀមរាប នឹងបង្កើនសកម្មភាពពាណិជ្ជកម្ម និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន


«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ»នៅសៀមរាប នឹងបង្កើនសកម្មភាពពាណិជ្ជកម្ម និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន
ពាណិជ្ជកម្ម

2025-03-01

គិត បុប្ផា

ពាណិជ្ជកម្ម

2025-03-01

គិត បុប្ផា

A+ A-

ភ្នំពេញ៖ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នឹងចូលរួមបង្កើនសកម្មភាពពាណិជ្ជកម្ម ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាន ក្នុងខេត្តសៀមរាប ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិជារួម។ នេះជាប្រសាសន៍របស់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ឯកឧត្តម សំហេង បូរ៉ា បន្តលើកឡើងថា ពិព័រណ៍នេះ ក៏នឹងផ្តល់នូវឱកាសក្នុងការធ្វើអន្តរកម្មរវាងអាជីវករ និងអាជីវករ ម្ចាស់កសិដ្ឋាន ម្ចាស់ផ្សារទំនើប ម្ចាស់អាជីវកម្មបោះដុំ អ្នកលក់រាយនានា ពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការផងដែរ។

«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ» ក៏ក្លាយវេទិកាសម្រាប់អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញនាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋាន ក្នុងមូលដ្ឋានខេត្តសៀមរាប និងមកពីខេត្តនៅជុំវិញសៀមរាប បណ្តាខេត្តនានា និងរាជធានីភ្នំពេញ អាចដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ដែលមានគុណភាពរបស់ខ្លួន និងបន្លែផ្លែឈើសុខភាពនិងធម្មជាតិ ទៅកាន់សាធារណជនទូទៅ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឯកឧត្តម សំហេង បូរ៉ា លើកឡើងដូច្នេះក្នុងពិធី ដែលមានពិព័រណ៍នេះមានក្រុមហ៊ុន សហគ្រាស អាជីវករ ផលិតផលករ សហគមន៍ អ្នកដាំដុះ ចូលរួមចំនួន ៨៨ និងមានស្តង់ចំនួន ១១១ស្តង់។

ក្រៅពីដាក់តាំងបង្ហាញបន្លែផ្លែឈើស្រស់ និងផលិតផលកែច្នៃ ដែលមានគុណភាពខ្ពស់ ក្នុងពិព័រណ៍នឹងមានរៀបចំកម្មវិធីអមនានា រួមមាន៖ សិក្ខាសាលាស្តីពី «កាលានុវត្តន៍ភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ», «ការពង្រឹងសក្តានុពលស្វាយចន្ទីកម្ពុជា», ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសហព័ន្ធស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុន Control Union (Cambodia) Co., Ltd, កម្មវិធីបង្ហាញអំពីការចម្អិនម្ហូបអាហាររបស់សមាគមចុងភៅខេត្តសៀមរាប ព្រមទាំងការសម្តែងសិល្បៈនិងតន្រ្តីខ្មែររយៈពេល៣យប់ ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី