2025-07-24
គិត បុប្ផា
2025-07-24
គិត បុប្ផា
ភ្នំពេញ៖ សហគមន៍សម្ព័ន្ធកសិករខ្មែរអង្គរ ដែលជាសហគមន៍កសិកម្មមួយនៅខេត្តសៀមរាប ទទួលបានជំនួយឥតសំណង ក្នុងទំហំប្រាក់ប្រមាណ ៧០ម៉ឺនដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដើម្បីវិនិយោគ៤០% លើផ្ទះសំណាញ់ ៥០ខ្នង និងផ្លូវគ្រួសក្រហមក្នុងសហគមន៍ប្រវែង ៥,៣គីឡូម៉ែត្រ។
កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ដែលចុះហត្ថលេខា នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាបនេះ មានការចូលរួមពី លោកស្រី ចំរើន មុទិតា តំណាងធនាគារពិភពលោក នឹងអនុញ្ញាតឱ្យសហគមន៍ អាចមានសមត្ថភាពផ្គត់ផ្គង់បន្លែសុវត្ថិភាពចម្រុះប្រមាណ ១៣៥តោន ក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម និងនេសាទ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី