2024-08-18
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-18
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ប្រទេសកម្ពុជា និងអូស្ត្រាលី បានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗរួមមាន ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
ការពិភាក្សា រវាងឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោកស្រី Bridget Collier អនុប្រធានបេសកកម្មថ្មីនៃស្ថានទូតអូស្ដ្រាលី បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងកិច្ចពិភាក្សានោះ លោកស្រី Bridget Collier ក៏បានសម្ដែងក្តីរីករាយដែលបានមកបំពេញការងារនៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី