SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ «ស្នាមញញឹមនៃកម្ពុជា» នឹងជាសក្ខីភាពបង្ហាញសម្រស់នៃប្រាសាទខ្មែរ ទៅកាន់ពិភពលោក


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ «ស្នាមញញឹមនៃកម្ពុជា» នឹងជាសក្ខីភាពបង្ហាញសម្រស់នៃប្រាសាទខ្មែរ ទៅកាន់ពិភពលោក
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-16

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-16

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» ជាសក្ខីភាពមួយដែលបង្ហាញអំពីស្នាមញញឹមនៃប្រជាពលរដ្ឋខ្មែរ, សម្រស់ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទខ្មែរទៅកាន់ពិភពលោក។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងបន្តថា សម្រស់ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទខ្មែរនេះ ជាតំណាងនៃអរិយធម៌ដ៏រុងរឿងនៃបុព្វបុរសខ្មែរដ៏សម្បូរបែប រួមទាំងទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយសីលធម៌សង្គមទៀតផង។

ក្នុងព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» ដែលបានប្រកាសបើកជាផ្លូវការនៅបរិវេណខាងមុខប្រាសាទអង្គរវត្តនៃខេត្តសៀមរាប ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយសិល្បៈវប្បធម៌ និងទាក់ទាញទេសចរឱ្យមកទស្សនាទឹកដីប្រវត្តិសាស្រ្តអង្គរដ៏រុងរឿង។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ក៏ជាផ្នែកមួយនៃគោលនយោបាយ និងទិសដៅទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ ដើម្បីជំរុញវិស័យទេសចរណ៍នៅខេត្តសៀមរាបឱ្យបានងីបឡើងវិញផងដែរ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគសិល្បករខ្មែរ បានលើកឡើងថា៖ «ព្រឹត្តិការណ៍នេះ ជាសមិទ្ធផលថ្មីមួយទៀតបន្ថែមលើសមិទ្ធផលជាច្រើន ដែលសមាគមសិល្បករខ្មែរ សម្រេចបានក្នុងរយៈពេលជាង៣ខែកន្លងមកនេះ។ ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា គឺជាការរួមចំណែកបង្កើតស្នាដៃផ្សព្វផ្សាយវប្បធម៌ បរិយាកាស និងស្នាមញញឹមជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ»។

គួរជម្រាបថា ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» ត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ដោយសមាគមសិល្បករខ្មែរ ដែលក្នុងព្រឹត្តិការណ៍នេះមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី