2025-03-03
គន ម៉េងហុង
2025-03-03
គន ម៉េងហុង
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ថា វិស័យទេសចរណ៍ គឺជាកត្តាជំរុញដ៏សំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងជាក្បាលម៉ាស៊ីនសម្រាប់បង្កើតឱកាសការងារយ៉ាងច្រើន។ នេះបើតាមការចុះផ្សាយរបស់រដ្ឋសភានៃប្រទេសកម្ពុជា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។
ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា វិស័យទេសចរណ៍ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យឯកជនកាន់តែរស់រវើកតាមរយៈការលើកកម្ពស់បរិយាកាសធុរៈកិច្ច និងការវិនិយោគដែលជាប្រភពបង្កើតចំណូល និងឱកាសការងារ។
ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ពីការទទួលបាន និងអនុវត្តសិទ្ធិលើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សុខុមាលភាពសង្គមផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី