SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពលករ អាចខ្ចីលុយចំនួន៥ពាន់ដុល្លារ ដោយគ្មានទ្រព្យធានាពីធនាគារចំនួន ៨ ដែលបានចុះ MOU ជាមួយក្រសួងការងារ


ពលករ អាចខ្ចីលុយចំនួន៥ពាន់ដុល្លារ ដោយគ្មានទ្រព្យធានាពីធនាគារចំនួន ៨ ដែលបានចុះ MOU ជាមួយក្រសួងការងារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-11

លន់ ចាន់ធូ

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-11

លន់ ចាន់ធូ

A+ A-

ភ្នំពេញ៖ ធនាគារក្នុងស្រុកចំនួន៨ បានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងឱ្យពលករ អាចខ្ចីប្រាក់ក្នុងកម្រិតអតិបរមាត្រឹម ៥ ០០០ដុល្លារ ដោយមិនត្រូវការទ្រព្យធានា និងមានរយៈពេលឥណទានអតិបរមា ២៤ខែ។ ការចុះអនុស្សរណៈនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងការងារ និងធនាគារពាណិជ្ជចំនួន៨ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការផ្តល់ឥណទាន ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៨,៥០% និងលក្ខខណ្ឌអំណោយផលសម្រាប់ពលករដែលចំណាយលើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេសផងដែរ។ ក្រសួងការងារ បានឱ្យដឹងថា តាមរយៈការអនុស្សរណៈនេះ នឹងជួយកាត់បន្ថយបន្ទុកចំណាយរបស់ពលករដោយអាចជួយសន្សំជាមធ្យម១០% នៃការប្រាក់ក្នុង១ឆ្នាំ ព្រមទាំងបានលើកទឹកចិត្តពលករឱ្យប្រើប្រាស់កម្ចីផ្លូវការដោយជួយធានាថាពលករនឹងបន្តធ្វើការស្របច្បាប់នៅប្រទេសគោលដៅ។

ធនាគារចំនួន៨ ដែលបានចុះអនុស្សរណៈជាមួយក្រសួងការងារ មានដូចជា៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank), ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia) ,ធនាគារ ប្រៃសណីយ៍កម្ពុជា ម.ក (CP Bank) ,ធនាគារ កាណាឌីយ៉ា (Canadia Bank) ,ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.), ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA), ធនាគារ វីង (ខេមបូឌា) ម.ក (Wing Bank), និងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)។ ការចុះអនុស្សរណៈរវាងធនាគារទាំង៨ជាមួយក្រសួងការងារនេះ បានឆ្លុះបញ្ចាំងនូវឆន្ទៈក្នុងការចូលរួមអនុវត្តទំនួលខុសត្រូវសង្គម ដោយផ្តល់នូវការសម្របសម្រួលលើបញ្ហាហិរញ្ញវត្ថុទៅដល់ពលករ និងសិក្ខាកាមឱ្យកាន់តែងាយស្រួលបន្ថែមទៀតពីរាជរដ្ឋាភិបាល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី