SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គណៈបញ្ជាការឯកភាពខេត្តដែលមានព្រំប្រទល់ជាប់ថៃ ហាមឃាត់មិនឱ្យបង្ហោះដ្រូនចំនួន ១៥ថ្ងៃ


គណៈបញ្ជាការឯកភាពខេត្តដែលមានព្រំប្រទល់ជាប់ថៃ ហាមឃាត់មិនឱ្យបង្ហោះដ្រូនចំនួន ១៥ថ្ងៃ
A+ A-

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដល់គណៈបញ្ជាការឯកភាពខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសថៃ ហាមឃាត់មិនឱ្យបង្ហោះដ្រូននៅតាមតំបន់ព្រំដែនរយៈពេល ១៥ថ្ងៃគិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

ការសេចក្តីជូនដំណឹង ស្តីពី «ការហាមឃាត់ការបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន)» នេះ ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ និងខេត្តពាក់ព័ន្ធកាលៈទេសៈប្រទេសជាតិត្រូវបានប្រទេសរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា។

ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហាញនូវបច្ចេកទេសក្នុងការប្រើប្រាស់ដ្រូន ជៀសវាងបង្កគ្រោះថ្នាក់ ឬហនិភ័យផ្សេងៗដល់ខ្លួនអ្នក និងកងទ័ព ប្រសិនបើជនឈ្លានពានអាចស្ទាក់ ឬគ្រប់គ្រង (Intercept or Capture) សញ្ញារបស់ដ្រូនបាន ដោយសារតែសត្រូវអាចធ្វើកោសល្យវិច្ច័យឌីជីថល (Digital Forensic) ដោយទាញយកកំណត់ហេតុហោះហើរចេញ(Flight Log)ពីដ្រូន ហើយអាចស្វែងរកទិន្នន័យសំខាន់ៗដូចជា៖ ១.កំណត់ហេតុទិន្នន័យនៃការហោះហើរ (Flight Log) និងផ្លូវហោះហើរ (Flight Path)។

ចំពោះ ២. ទិន្នន័យប្រអប់ខ្មៅ (ល្បឿនម៉ូត័រ GPS, IMU), ៣. ទិន្នន័យ EXIF Metadata ដែលបានភ្ជាប់ជាមួយរូបភាព និងវីដេអូដែលបានថតទុក (កូអរដោនេ GPS, រយៈកម្ពស់, ត្រាពេលវេលា, ប្រភេទកាមេរ៉ា) ទាញយករូបភាព និងវីដេអូដែលបានលុប, ៤. ទីតាំង និងប្រវត្តិរុករក (Navigation History) ដូចជា ទីតាំងហោះហើរពីមុន, ទីតាំងហោះឡើង និងចុះចត (Take off and Landing Position) និង៥. ប្រសិនបើគេប្រើប្រាស់ឧបករណ៍ចាប់សញ្ញាឬស្ទាក់ចាប់ (Drone Detector or Interceptor) គេអាចកំណត់បានទីតាំងរបស់អ្នកបញ្ជា(Pilot Position) និងដ្រូន (Drone Position) តាមពេលវេលាជាក់ស្តែង (in real-time)។

ទាក់ទងនឹងទិន្នន័យទាំងនេះ សត្រូវអាចកំណត់ចំណុចជាក់លាក់នៃកូអរដោនេ GPS តាមដានទីតាំងរបស់ដ្រូន ដែលអាចប៉ះពាល់ដល់ទីតាំង និងអាយុជីវិតរបស់អ្នក កងទ័ព ឬចលនាយោធា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ ធ្វើឱ្យមានភាពងាយស្រួលដល់ជនឈ្លានពានក្នុងកំណត់ទីតាំង។ អ្នកប្រព្រឹត្តបទល្មើស នឹងត្រូវទទួលទោសទណ្ឌ និងវិធានការរដ្ឋបាលតាមផ្លូវច្បាប់៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_13.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599