2023-10-12
SME News
2023-10-12
SME News
ភ្នំពេញ៖ ទីតាំងលក់គ្រឿងអលង្ការ ទូរមាស ប្តូរប្រាក់-ផ្ទេរប្រាក់គ្រប់ប្រភេទ ស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលជាទីតាំងងាយរងគ្រោះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យ និងបានណែនាំដល់អាជីវករម្ចាស់ហាងទាំងនោះ ឱ្យចូលរួមប្រុងប្រយ័ត្ន ការពារសុវត្ថិភាព សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធឲ្យបានទាន់ពេលវេលា ដើម្បីមានវិធានការ។
ការចុះត្រួតពិនិត្យ និងណែនាំនេះ ដឹកនាំអនុវត្តដោយលោកវរសេន៍យ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានដឹកនាំអធិការរង កម្លាំងគ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ ដើម្បីបង្ការទប់ស្កាត់បទល្មើសនានា ដែលអាចកើតមានឡើងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមបទបញ្ជាររបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ មុនដល់ថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី១៣-១៦ តុលានេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី