2024-07-20
គិត បុប្ផា
2024-07-20
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានអំពាវនាវដល់សាធារណជនដែលរងការគំរាមកំហែង និងគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន ឱ្យរាយការណ៍ ឬដាក់ពាក្យបណ្ដឹងមកក្រសួងព័ត៌មាន ដើម្បីឱ្យក្រសួងចាត់វិធានការតាមនីតិវិធីច្បាប់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងព័ត៌មាន បានបញ្ជាក់ថា សាធារណជនដែលរងការគំរាមកំហែងទារប្រាក់ផ្សេងៗពីអ្នកសារព័ត៌មាន ត្រូវដាក់ពាក្យបណ្ដឹងមកកាន់ក្រសួងព័ត៌មានតាមរយៈលេខទូរសព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២ ៤៨៨ ១៥៦។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព័ត៌មាន ក៏បានប្រាប់ដល់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នករកប្រាក់តាមអនឡាញ (MMO) ត្រូវចែកចាយព័ត៌មានដោយសុចរិត ពិតប្រាកដ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលមាននៅក្នុងច្បាប់ ស្តីពីរបបសារព័ត៌មាន។
ក្រសួងព័ត៌មាន កំពុងរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ។ តាមរយៈការពង្រឹងវិស័យព័ត៌មាននេះ ក្រសួងព័ត៌មាននឹងដាក់ឱ្យអនុវត្ត«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នាពេលឆាប់ៗនេះ ដើម្បីជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកដែលធ្វើការក្នុងវិស័យសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម។ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះ នឹងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងនិងលុបបំបាត់ក្រុមជនខិលខូច ដែលយកអាជ្ញាបណ្ណសារព័ត៌មាន ទៅរកផលប្រយោជន៍ផ្ទាល់ខ្លួនផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី