SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

និស្សិតខ្មែរនៅអ៊ីស្រាអែល ៣២៣នាក់ បានជម្លៀសទៅទីសុវត្ថិភាព ខណៈ ១៣១នាក់ទៀត រដ្ឋាភិបាល កំពុងបន្តអន្តរាគមន៍


និស្សិតខ្មែរនៅអ៊ីស្រាអែល ៣២៣នាក់ បានជម្លៀសទៅទីសុវត្ថិភាព ខណៈ ១៣១នាក់ទៀត រដ្ឋាភិបាល កំពុងបន្តអន្តរាគមន៍
A+ A-

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋ និងនិស្សិតខ្មែរនៅអ៊ីស្រាអែលចំនួន ៣២៣នាក់ ក្នុងចំណោម ៤៥៤នាក់ ត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាពហើយ ខណៈរដ្ឋាភិបាលកម្ពុជា បន្តតាមដាន និងប្រឹងប្រែងជួយអន្តារាគមន៍សម្រាប់ពលរដ្ឋនិងនិស្សិតចំនួន ១៣១នាក់ទៀតផ្សេងទៀត ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម នៃការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់។

តាមរយៈសារជាសំឡេងជិត៨នាទី សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តតាមដានយ៉ាងយកចិត្តទុកដាក់ រហូតដល់ប្រជាពរដ្ឋ និងនិស្សិតខ្មែរនៅអ៊ីស្រាអែល ទៅដល់ទីតាំងមានសុវត្ថិភាពគ្រប់ៗគ្នា។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជានិស្សិសដែលកំពុងរស់នៅទីនោះ បន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថភាពផ្ទាល់ខ្លួន និងគោរពឱ្យបានម៉ឺងម៉ាតរបស់អាជ្ញាធរអ៊ីស្រាអែល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី