SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«ចាស់គេ ថ្មីខ្ញុំ» ជាយុទ្ធនាការរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីជួយដល់អ្នកខ្វះខាត


«ចាស់គេ ថ្មីខ្ញុំ» ជាយុទ្ធនាការរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីជួយដល់អ្នកខ្វះខាត
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-15

លន់ ចាន់ធូ

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-15

លន់ ចាន់ធូ

A+ A-

ភ្នំពេញ៖ សមាគមកាយឫទ្ធិនារីកម្ពុជា អំពាវនាវឱ្យសាធារណជនបរិច្ចាគរបស់របរប្រើប្រាស់ដែលឈប់ប្រើប្រាស់ ប៉ុន្តែនៅមានគុណភាពល្អ មកកាន់យុទ្ធនាការ «ចាស់គេ ថ្មីខ្ញុំ» ដើម្បីជួយដល់អ្នកខ្វះខាត និងផ្ដល់បន្តដល់អ្នកដែលមានតម្រូវការ។ សម្លៀកបំពាក់ ឬសម្ភារសិក្សា ដែលប្រើប្រាស់រួចរបស់សប្បុរសជន សមាគមកាយឫទ្ធិ នឹងកែច្នៃទៅជារបស់ថ្មី និងមានប្រយោជន៍សម្រាប់អ្នកដែលត្រូវការប្រើប្រាស់បន្ត។

តាមការចុះផ្សាយរបស់សមាគមកាយឫទ្ធិនារីកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សាធារជន អាចបរិច្ចាគរបស់របរដែលអ្នកឈប់ប្រើប្រាស់របស់ខ្លួន មកកាន់ធុងបរិច្ចាគនៅទីស្នាក់ការសមាគមកាយឫទ្ធិនារីកម្ពុជា ចាប់ពីថ្ងៃទី១០ កក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ធុងបរិច្ចាគនៅទីស្នាក់ការសមាគមកាយឫទ្ធិនារីកម្ពុជា ស្ថិតនៅផ្ទះលេខ ៥អេ ផ្លូវ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានី ភ្នំពេញ ឬអាចទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៩៦ ៦៤៦ ៤៥៧៤ ឬ០៩៣ ៨៥៨ ៨៩៣៕

សមាគមកាយឫទ្ធិនារីកម្ពុជា អំពាវនាវឱ្យសាធារណជនបរិច្ចាគរបស់របរប្រើប្រាស់ ដែលឈប់ប្រើប្រាស់មកកាន់យុទ្ធនាការ «ចាស់គេ ថ្មីខ្ញុំ» ដើម្បីជួយដល់អ្នកខ្វះខាត និងផ្ដល់បន្តដល់អ្នកដែលមានតម្រូវការ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី