2024-07-08
គិត បុប្ផា
2024-07-08
គិត បុប្ផា
ភ្នំពេញ៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank Cambodia) មានទ្រព្យសកម្មសរុបចំនួន ៣២២លានដុល្លារ គិតត្រឹមឆ្នាំ២០២៣ ខណៈដែលឆ្នាំ២០២២ កន្លងទៅ ទ្រព្យសកម្មសរុបរបស់ SME Bank មានចំនួន ២៨១លានដុល្លារ។ ចំណែកសមតុល្យឥណទានសរុបមានចំនួន ២២០លានដុល្លារ គិតត្រឹមឆ្នាំ២០២៣។
បើតាមរបាយការណ៍របស់ SME Bank ត្រឹមដំណាច់ឆ្នាំ២០២៣ SME Bank បានចូលរួមផ្តល់ហិរញ្ញប្បទានដល់អាជីវកម្មគោលដៅចំនួន ៣៤០០សហគ្រាស ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០០លានដុល្លារ តាមរយៈយន្តការ២ គឺ គម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទានដែលសហការអនុវត្តជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ក្នុងនោះការផ្តល់ឥណទានដោយផ្ទាល់ពីធនាគារត្រង់ទៅអតិថិជន មានចំនួនប្រមាណ ៨៦លានដុល្លារ។
អាជីវកម្មគោលដៅចំនួន ៣៤០០សហគ្រាសនេះ មាន ៣៣%ជាសហគ្រិនជាស្រ្តី ដែលធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចូលរួមផ្តល់ហិរញ្ញប្បទានត្រឹមឆ្នាំ២០២៣។ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានទទួលអាជ្ញាបណ្ណផ្លូវការជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ និងស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គោលបំណងរបស់ធនាគារនេះ គឺផ្តល់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុន តូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី