SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីកសិកម្ម ជំរុញឱ្យពិនិត្យលទ្ធភាពបន្ថែមក្នុងការបង្កាត់និងពង្រីកពូជត្រីលម្អ ដែលមានទីផ្សារ និងមានតម្លៃខ្ពស់


រដ្ឋមន្ត្រីកសិកម្ម ជំរុញឱ្យពិនិត្យលទ្ធភាពបន្ថែមក្នុងការបង្កាត់និងពង្រីកពូជត្រីលម្អ ដែលមានទីផ្សារ និងមានតម្លៃខ្ពស់
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំដល់វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន ពិនិត្យលទ្ធភាពបន្ថែម លើការបង្កាត់និងពង្រីកពូជត្រីលម្អ ដែលអាចមានទីផ្សារល្អ និងមានតម្លៃខ្ពស់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងដំណើរការចុះពិនិត្យការភ្ញាស់កូនត្រី និងសមាសភាពលទ្ធភាពនៃការបង្កាត់ភ្ញាស់ នៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មនេះ ឯកឧត្តម ឌិត ទីណា បានជំរុញការពិនិត្យពីលក្ខណៈមេពូជសក្តានុពល និងត្រីដែលជិតផុតពូជឱ្យបានច្បាស់លាស់ទៅតាមបច្ចេកទេស។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានណែនាំឱ្យវិទ្យាស្ថានពិនិត្យលទ្ធភាពដាក់ប្រើប្រាស់ផ្ទាំងថាមពលសូឡា ដែលចំណាយតិច និងសន្សំសំចៃ ដើម្បីជួយសម្រួលដល់ដំណើរការនៃការសិក្សាស្រាវជ្រាវ និងការប្រើប្រាស់ក្នុងវិទ្យាស្ថាន ជាពិសេសការពិសោធ។

គួរជម្រាបថា ការផលិតកូនត្រីពូជនៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន ចែកចេញជាពីរ គឺ៖ត្រីស្រាវជ្រាវ និងត្រីផលិតកម្ម។ ត្រីសម្រាប់ស្រាវជ្រាវមាន ៥ប្រភេទ ដូចជា៖ ត្រីខ្យា ត្រីគ្រំ ត្រីត្រចៀកដំរី ត្រីខ្ជឹង និងត្រីក្រាយ និងត្រីសម្រាប់ផលិតកម្មមានចំនួន ៧ប្រភេទ ដូចជា៖ ត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីកាបស ត្រីកាបក្បាលធំ ត្រីរាហ៊ូ និងបង្កង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី