SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងមហាផ្ទៃ អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នលើកម្ចីអនឡាញខុសច្បាប់


ក្រសួងមហាផ្ទៃ អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នលើកម្ចីអនឡាញខុសច្បាប់
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-24

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-24

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំនៃក្រសួងមហាផ្ទៃ អំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះកម្ចីអនឡាញខុសច្បាប់ ដែលមានលក្ខណៈជាប្រព័ន្ធផ្តល់ប្រាក់កម្ចីអនឡាញ ដោយឧក្រិដ្ឋជនជាក្រុមចាត់តាំង។ តាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កម្ចីអនឡាញខុសច្បាប់នោះ គឺតម្រូវឱ្យជនរងគ្រោះផ្តល់នូវព័ត៌មានដូចជា រូបភាព វីដេអូ ព័ត៌មានបុគ្គល និងកម្រៃសេវារដ្ឋបាលដល់ឧក្រិដ្ឋជនជាក្រុមចាត់តាំង។

មន្ត្រីជំនាញនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានទទួលពាក្យបណ្តឹងពីជនរងគ្រោះជាច្រើន បានចាញ់ល្បិចឆបោកក្រុមជនខិលខូច ដែលប្រើវិធីសាស្រ្តផ្សព្វផ្សាយអំពីការផ្តល់កម្ចីឥណទានតាមអនឡាញ ដោយបានបញ្ចុះបញ្ចូលជនរងគ្រោះឱ្យទទួលយកសេវាកម្មកម្ចី និងបង់ថ្លៃសេវារដ្ឋបាល បំពេញព័ត៌មានផ្ទាល់ខ្លួននៅលើគេហទំព័រក្លែងក្លាយ។ មន្ត្រីជំនាញ បានបញ្ជាក់បន្ថែមថា ក្រោយពីជនរងគ្រោះបានបំពេញព័ត៌មានរួចរាល់ ក្រុមឧក្រិដ្ឋជន បានចោទជនរងគ្រោះអំពីការបាត់បង់ប្រាក់ពីគណនីធនាគារក្លែងក្លាយ និងគំរាមកំហែងបង្ហោះរូបភាព វីដេអូជនរងគ្រោះតាមបណ្តាញសង្គម ហើយបានបង្ខំឱ្យជនរងគ្រោះសងប្រាក់ត្រឡប់វិញ។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋ មុននឹងទទួលការផ្តល់សេវាឥណទាន ឬកម្ចីអនឡាញខុសច្បាប់ គួរពិនិត្យមើលចំណុចមួយចំនួនដូចជា៖ សិក្សាជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា មុននឹងសម្រេចចិត្តទទួលប្រាក់កម្ចី, ចៀសវាងការខ្ចីឥណទានពីក្រុមហ៊ុន ឬបុគ្គល ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងកុំថតអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយ ដើម្បីទទួលបានកម្ចី។ ប្រសិនបើសាធារណជនទទួលបានដំណឹងជាប់ពាក់ព័ន្ធនឹងកម្ចីអនឡាញខុសច្បាប់ សូមរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ឬរាយការណ៍ទៅធនាគារជាតិនៃកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី