2024-06-22
គិត បុប្ផា
2024-06-22
គិត បុប្ផា
ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលដង្កូវហ្វូងស៊ីដំណាំស្រូវពលរដ្ឋប្រមាណ ១៥ហិកតា ដែលត្រូវបានសត្វដង្កូវស៊ីត្រួយស្ទើរអស់ទាំងស្រុង នៅភូមិគាម្មនី ឃុំរុងរឿង ស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ។ ក្រសួងកសិកម្ម បានចុះផ្សាយថា ការចុះពិនិត្យដល់ទីតាំងរបស់ក្រុមការងារនេះ ធ្វើឡើងនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
អំឡុងពេលចុះពិនិត្យដំណាំស្រូវ ដែលដឹកនាំដោយ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ សហការជាមួយមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បាននាំយកថ្នាំបាញ់សម្លាប់ដង្កូវចំនួន ២ប្រភេទ ឈ្មោះថ្នាំពិឃាតដង្កូវ និងប្រេងបង្កើនប្រសិទ្ធភាព ព្រមទាំងជីថ្នាំកសិកម្មជូនប្រជាកសិករផងដែរ ដើម្បីបាញ់សម្លាប់ដង្កូវហ្វូងស៊ីដំណាំស្រូវនេះ។ លោក គង់ គា បានលើកឡើងថា ដំណាំស្រូវប្រមាណ ១៥ហិកតា ក្នុងចំណោមជាង ៤០០ហិកតានេះ នឹងលូតលាស់ធម្មតាវិញបន្ទាប់ពីបាញ់ថ្នាំកម្ចាត់ដង្កូវ ព្រោះមានភ្លៀងធ្លាក់ជាបណ្តើរៗ។
គួរបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជា មានករណីផ្ទុះដង្កូវហ្វូងរីករាលដាលដល់ទៅ ១២ខេត្ត។ តាមការប៉ាន់ស្មានបឋម ផលប៉ះពាល់ស្ថិតក្នុងរង្វង់១-២% នៃដំណាំកំពុងដាំដុះ ហើយភាគច្រើនគឺទៅលើដំណាំស្រូវ និងដំឡូងមី តែតួលេខនេះអាចនឹងកើនឡើងបន្តទៀតនាពេលខាងមុខ។ តាមការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ក្រសួងកសិកម្ម បានប្រើមធ្យោបាយបញ្ចូនមន្ត្រីជំនាញជាបន្ទាន់ទាំងកម្រិតក្រសួង កម្រិតមន្ទីរ និងកម្រិតឃុំ ចុះតាមដានពីការរីករាលដាល និងផ្សព្វផ្សាយវិធានការឆ្លើយតបភ្លាមៗដល់ប្រជាកសិករនៅតាមមូលដ្ឋាន និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី