SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តព្រៃវែង នឹងចាត់វិធានការម្ចាស់អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេ និងកន្លែងកម្សាន្តនានា បើនៅបន្តលាក់បាំងសកម្មភាពសិស្សានុសិស្ស


អាជ្ញាធរខេត្តព្រៃវែង នឹងចាត់វិធានការម្ចាស់អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេ និងកន្លែងកម្សាន្តនានា បើនៅបន្តលាក់បាំងសកម្មភាពសិស្សានុសិស្ស
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-12

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នឹងចាត់វិធានការតាមផ្លូវច្បាប់ដល់ម្ចាស់អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ ក្លឹបហាត់ប្រាណ ក្លឹបបាល់ទះ ក្លឹបបាល់ទាត់ អាហារដ្ឋាន និងកន្លែងកម្សាន្តនានា ដែលអនុញ្ញាតឱ្យសិស្សានុសិស្ស យុវជន ប្រមូលផ្តុំគ្នាលេងទូរសព្ទ លេងហ្គេមតាមអ៊ីនធឺណេត ជក់បារី បារីអេឡិចត្រូនិចបង្កជម្លោះ បង្កបក្សពួកក្មេងទំនើង និងឈានទៅលួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅទីតាំងអាជីវកម្មរបស់ខ្លួន។ នេះបើតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រៃវែង ចេញផ្សាយនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

សេចក្តីណែនាំខាងលើ បានបញ្ជាក់ថា ក្រោយសង្កេតឃើញមានសកម្មភាពអសកម្មរបស់សិស្សានុសិស្ស និងយុវជនមួយចំនួនតូច បានគេចសាលាទៅប្រមូលផ្តុំគ្នានៅតាមម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ និង កន្លែងកម្សាន្តនានា អភិបាលខេត្តព្រៃវែង លោក សួន សុម៉ាលីន បានចុះហត្ថលេខាណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនមួយចំនួន។ ការចុះហត្ថលេខាណែនាំនេះ គឺដើម្បីបង្ការ និងទប់ស្កាត់បាតុភាពអសកម្មរបស់សិស្សានុសិស្ស និងយុវជន។

វិធានការណែនាំនោះ មានដូចជា៖ ទី១. ត្រូវចុះផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្ម និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់ និងមិនអនុញ្ញាតឱ្យសិស្សានុសិស្ស យុវជន ប្រព្រឹត្តសកម្មភាពអសកម្មនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ប្រសិនម្ចាស់អាជីវកម្មណាមិនសហការ ឬបន្តលាក់បាំង នឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទៅតាមផ្លូវច្បាប់។ ទី២. ត្រូវចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដល់សិស្សានុសិស្សគ្រប់សាលារៀន ម្ចាស់អាជីវកម្ម និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់បាតុភាពអសកម្មរបស់សិស្សានុសិស្ស, លុបបំបាត់ក្មេងទំនើង, ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន និងបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន។

ចំពោះទី៣. ត្រូវរៀបចំផែនការជាក់លាក់ ដើម្បីលុបបំបាត់សកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋាន, ទី៤. គ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន អាណាព្យាបាលសិស្ស និង សហគមន៍ ដើម្បីទប់ស្កាត់អវត្តមានសិស្សក្នុងម៉ោងសិក្សា និងត្រូវបន្តពង្រឹងវត្តមានរបស់សិស្សានុសិស្ស និងទី៥. ត្រូវយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការលើកលែង ចំពោះក្រុមក្មេងទំនើងទេ។

វិធានការណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលឃុំ-សង្កាត់ ត្រូវចាត់តាំងអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខារបស់អភិបាលខេត្តព្រៃវែង លោក សួន សុម៉ាលីន នេះតទៅ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី