SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចង់ចូលក្របខ័ណ្ឌរដ្ឋ ត្រូវវិនិយោគបង្កើនសមត្ថភាពខ្លួនឯង មិនមែនពឹងផ្អែកលើការសូកប៉ាន់ទេ


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចង់ចូលក្របខ័ណ្ឌរដ្ឋ ត្រូវវិនិយោគបង្កើនសមត្ថភាពខ្លួនឯង មិនមែនពឹងផ្អែកលើការសូកប៉ាន់ទេ
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អ្នកប្រឡងចូលក្របខ័ណ្ឌរដ្ឋ ចាំបាច់ត្រូវវិនិយោគលើការបង្កើនសមត្ថភាពខ្លួនឯង តាមរយៈការខិតខំលះបង់កម្លាំងកាយចិត្តខិតខំរៀនសូត្រ មិនមែនវិនិយោគរកខ្សែ រកសាច់ញាតិ ដើម្បីយកថវិកាទៅសូកប៉ាន់នោះទេ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៅកាន់អ្នកចង់ប្រឡងចូលក្របខ័ណ្ឌរដ្ឋ ថា កូនខ្មែរយើងដែលចង់ក្លាយជាមន្រ្តីបម្រើរាស្រ្ត គឺត្រូវចូលរួមដោយស្ម័គ្រចិត្តរួមទាំងការខិតខំលះបង់ និងត្រូវបង្កើតផ្នត់គំនិតជាប់ដោយជោគជ័យ ដោយសារសមត្ថភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកជាឧទាហរណ៍ថា ថ្មីៗនេះទើបនឹងមានការប្រឡងជ្រើសរើសគ្រូកម្រិតអនុវិទ្យាល័យ ដែលមានបេក្ខជនប្រឡង ៣ ៣០០០នាក់ ជាប់តែ ៤០០នាក់ មានន័យថា ជាង ៣ម៉ឺននាក់ គឺបានធ្លាក់។ ចំពោះបេក្ខជន ដែលគិតថាលទ្ធផលមិនសុក្រិតភាព នោះក្រសួងនឹងត្រួតពិនិត្យឯកសារប្រឡងឡើងវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គណៈកម្មការរៀបចំការប្រឡងនានា និងក្រសួងពាក់ព័ន្ធទាំងអស់ចូលរួមពង្រឹង និងជំរុញសុក្រិតភាព និងតម្លាភាព ដើម្បីធានាភាពជឿជាក់ដល់បេក្ខជនប្រឡងឱ្យពួកគាត់អាចចូលក្របខ័ណ្ឌរដ្ឋបានដោយសមត្ថភាពផ្ទាល់ខ្លួន។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបន្ថែមបែបនេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី