SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

USAID ផ្តល់ជំនួយបន្ថែមជាង ៣៨លានដុល្លារ អភិវឌ្ឍន៍វិស័យសំខាន់ៗនៅកម្ពុជា


USAID ផ្តល់ជំនួយបន្ថែមជាង ៣៨លានដុល្លារ អភិវឌ្ឍន៍វិស័យសំខាន់ៗនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-26

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានសម្រេចផ្តល់ជំនួយបន្ថែមជាង ៣៨លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍វិស័យអាទិភាពសំខាន់ៗ រួមមានសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងការងារ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Samantha Power នាយិកាគ្រប់គ្រងទីភ្នាក់ងារ USAID។

ទីភ្នាក់ងារ USAID បញ្ជាក់ថា នៅក្នុងជំនួយជាង ៣៨លាននេះ មាន៖ ២៩លានដុល្លារ ផ្តល់ឱ្យសម្រាប់កម្មវិធី «ស្បៀងដើម្បីភាពជឿនលឿន» ដើម្បីពង្រឹងវិស័យសុខភាព និងកសិកម្ម តាមរយៈការលើកកម្ពស់ការអនុវត្តសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាឆ្លាតវៃអាកាសធាតុ និងការកែលម្អទំនាក់ទំនងទីផ្សារ។ ចំណែកជាង ៦លានដុល្លារ ទីភ្នាក់ងារ USAID នឹងគាំទ្រដល់សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិការងារនៅកម្ពុជា។

ចំពោះ ៣លានដុល្លារ ទីភ្នាក់ងារជំនួយអាម៉េរិក USAID នឹងផ្តល់ឱ្យកម្ពុជា ក្នុងការបន្តគាំទ្រដល់ពលរដ្ឋខ្មែរដែលធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាម៉េរិកវិញ ព្រមទាំងដោះស្រាយឧបសគ្គសម្រាប់ជនមានពិការភាព។ អ្នកស្រី Samantha Power លើកឡើងថា ជំនួយទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ឆ្ពោះទៅរកគោលដៅរួមសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលប្រកបទៅដោយវិបុលភាព និងបរិយាបន្ន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី