SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ត្រឹមឆ្នាំ២០២២ កម្ពុជា មានប្រភពអគ្គិសនីជាង៤.២ពាន់មេហ្គាវ៉ាត់ ផ្គត់ផ្គង់តាមបណ្តាញជាតិបាន៣.៧លានខ្នងផ្ទះ នៅទូទាំងប្រទេស


ត្រឹមឆ្នាំ២០២២ កម្ពុជា មានប្រភពអគ្គិសនីជាង៤.២ពាន់មេហ្គាវ៉ាត់ ផ្គត់ផ្គង់តាមបណ្តាញជាតិបាន៣.៧លានខ្នងផ្ទះ នៅទូទាំងប្រទេស
A+ A-

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានទំហំប្រភពអគ្គិសនីសរុបចំនួន ៤.២៤៦,៧៧ មេហ្គាវ៉ាត់ ក្នុងនោះចំនួន ៣.១១៦,៤២ មេហ្គាវ៉ាត់ ស្មើនឹងជាង ៧៣ភាគរយ ជាប្រភពអគ្គិសនីបានពីការអភិវឌ្ឍក្នុងស្រុក ហើយចំនួន ១.១៣០,៧៥ មេហ្គាវ៉ាត់ ស្មើនឹងជាង ២៦ ភាគរយ ជាប្រភពអគ្គិសនីដែលបាននាំចូលពីប្រទេសជិតខាង។

សម្រាប់ការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនី របាយការណ៍ដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្ន មានខ្សែបញ្ជូនសរុបចំនួន ៣.៩៥៣គីឡូម៉ែត្រ និងមានអនុស្ថានីយចំនួន ៦៣ ដែលអាចបញ្ជូនប្រភពអគ្គិសនីដល់រាជធានី-ខេត្តចំនួន២៥ទូទាំងប្រទេស។ បើគិតត្រឹមចុងឆ្នាំ២០២២ ផ្ទះរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសសរុបចំនួនប្រមាណ ៣,៧២លានខ្នងផ្ទះ ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ ស្មើនឹងប្រមាណជិត ៩០ភាគរយ។

ជាមួយគ្នានេះ ភូមិចំនួនជិត ១៤ ០០០ ស្មើនឹង ៩៨.២៧ ភាគរយ បានតខ្សែបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈនៅសល់ភូមិចំនួនជាង ២០០ ប៉ុណ្ណោះ ស្មើនឹង១.៧៣ ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនីដោយសារភូមិទាំងនោះត្រូវបានចាត់ទុកថាជា «ភូមិដែលពិបាកទៅដល់»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី