2024-04-02
គិត បុប្ផា
2024-04-02
គិត បុប្ផា
ភ្នំពេញ៖ ត្រឹមរយៈពេល ៣ឆ្នាំ បន្ទាប់ពីការបង្កើតមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រតិដ្ឋ និងនវានុវត្តន៍ (មូលនិធិ ស.គ.ន) ក្រសួងអប់រំ យុវជន និងកីឡា បានប្រើប្រាស់ថវិកា ១២ពាន់លានរៀល អនុវត្តគម្រោងចំនួន២៦ ដែលបែងចែកជាសកម្មភាពចម្បងចំនួន ៧ប្រភេទ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យសមិទ្ធផល វឌ្ឍនភាព និងការលើកទិសដៅបន្ត នៃការអនុវត្តថវិកាកម្មវិធីមូលនិធិ ស.គ.ន នៃក្រសួងអប់រំ បានឱ្យដឹងថា សកម្មភាពចម្បងចំនួន ៧ប្រភេទក្នុងគម្រោងនោះ រួមមាន៖គម្រោងរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សានៃគ្រឹះស្ថានឧត្តមសិក្សា និងធនធានអំណានប្រមាណ១ពាន់ចំណងជើង។ ការលើកកម្ពស់ការប្រកួតប្រជែងស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្ត និងការសិក្សាដោយការបង្កើតគម្រោងពីកម្រិតមធ្យម-ឧត្ដមសិក្សា ដែលចូលរួមដោយសិស្សានុសិស្ស និងនិស្សិតជិត១៥ពាន់នាក់ និងការជំរុញ និងលើកកម្ពស់ចំណាប់អារម្មណ៍ និងការសិក្សាស៊ីជម្រៅលើមុខវិជ្ជាវិទ្យាសាស្ត្រ ដោយការបង្ហាញពិសោធវិទ្យាសាស្រ្ត ដែលអនុវត្តនៅគ្រឹះស្ថានសិក្សាចំនួន៣០។
ការផ្តល់ថវិកាជាកត្តាលីករ ដើម្បីទាក់ទាញការស្រាវជ្រាវជាមួយដៃគូ និងឈានទៅដល់ការសម្រេចបានគម្រោងស្រាវជ្រាវខ្នាតធំ ដែលមានគម្រោងស្រាវជ្រាវចំនួន១០, ការប្រែក្លាយស្ថាប័នទៅជាមជ្ឈមណ្ឌលឧត្តមភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមានការគាំទ្រពីមន្ទីរពិសោធនៅសាកលវិទ្យាល័យចំនួន៣ ។ កិច្ចសហប្រតិបត្តិការភាពជាដៃគូ Huber Curien «ទន្លេសាប» រវាងក្រសួងអប់រំ និងស្ថានទូតបារាំង លើគម្រោងចំនួន៦ និងការបង្កើត និងពង្រឹងអេកូស៊ីស្តែម នៃកិច្ចសហប្រតិបត្តិការរវាងអ្នកស្រាវជ្រាវវ័យក្មេង និងវិស័យឯកជន-ឧស្សាហកម្ម តាមរយៈការបណ្តុះធុរកិច្ច។
គួរបញ្ជាក់ថា គម្រោងចំនួន២៦នេះ ត្រូវបានអនុវត្តក្រោមកិច្ចសហការជាមួយស្ថាប័នចំនួន៣០ ដែលក្នុងនោះមាន ២១ជាគ្រឹះស្ថានឧត្តមសិក្សា អង្គភាពនាយកដ្ឋានចំនួន៣ គ្រឹះស្ថានមធ្យមសិក្សាចំនួន១ និង៥ជាស្ថាប័នឯកជន ឬដៃគូអភិវឌ្ឍន៍។ មូលនិធិ ស.គ.ន ត្រូវបានបង្កើតឡើងដោយក្រសួងអប់រំ កាលពីឆ្នាំ២០២០ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញការធ្វើនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់វិស័យអប់រំ យុវជន និងកីឡា ដែលឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងសាកលភាវូបនីយកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី