SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងការងារ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំចិន ចុះ MoU រៀបចំកម្មវិធីសិក្សា លើកកម្ពស់ស្ដង់ដាអន្តរជាតិ នៃការអប់រំ


ក្រសួងការងារ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំចិន ចុះ MoU រៀបចំកម្មវិធីសិក្សា លើកកម្ពស់ស្ដង់ដាអន្តរជាតិ នៃការអប់រំ
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-04

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំ ខេត្តអានហួយ ប្រទេសចិន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ផ្ដោតលើការសហការរៀបចំកម្មវិធីសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្លាស់ប្ដូរការសិក្សា ដើម្បីលើកកម្ពស់កម្រិតស្ដង់ដាអន្តរជាតិនៃការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។

តាមរៈ MoU នេះ ភាគីទាំងពីរ ក៏នឹងបង្កើតរួមគ្នា នូវមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមជ្ឈមណ្ឌលឧត្តមភាពទទួលស្គាល់ជំនាញកម្ពុជា-ចិន រោងជាង ហួយជាំង (Huijiang workshop) ផងដែរ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ លើកឡើងថា កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាចលករដ៏សំខាន់បន្ថែមទៀតសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនពីបរទេស និងជាពិសេសវិនិយោគិនចិនមកកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីការងារ បន្តថា អនុស្សរណៈខាងលើនេះ នឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងជំរុញលើកកម្ពស់ឱ្យសិស្សនិស្សិត គ្រូបង្គោលពីកម្ពុជា និងចិន មានសមត្ថភាពកាន់តែប្រសើរស្របតាមការរីកចម្រើន និងការវិវឌ្ឍនៃបច្ចេកវិទ្យា។

លោកស្រី Ling Shuangying អគ្គលេខាធិការនៃសម្ព័ន្ធអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ខេត្តអានហួយ អរគុណ ឯកឧត្តមរដ្ឋមន្ត្រីការងារ ចំពោះអនុស្សរណៈនាពេលនេះ ដែលនឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរបន្ថែមទៀត ជាពិសេសវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បច្ចេកទេសយានយន្តអគិ្គសនី និងបច្ចេកវិទ្យាកុំព្យូទ័រជាដើម ឱ្យមានកម្រិតស្តង់ដាវិជ្ជាជីវៈខ្ពស់ទទួលស្គាល់ រវាងប្រទេសទាំងពីរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី