SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ទន្លេសិប្បនិមិត្ត«អាងតាវ៉ាន់» អាចផ្គត់ផ្គង់ទឹកដល់ប្រជាជនជាង ៥ម៉ឺននាក់នៅត្បូងឃ្មុំ


ទន្លេសិប្បនិមិត្ត«អាងតាវ៉ាន់» អាចផ្គត់ផ្គង់ទឹកដល់ប្រជាជនជាង ៥ម៉ឺននាក់នៅត្បូងឃ្មុំ
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ទន្លេសិប្បនិមិត្តដែលមានឈ្មោះដើមថា «អាងតាវ៉ាន់» ដែលផ្ទុកទឹកបាន ៣លានម៉ែត្រគូប ក្នុងតំបន់បុរីទីប្រជុំជននៃខេត្តត្បូងឃ្មុំ អាចផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋជាង ៥ម៉ឺននាក់។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។

ទន្លេសិប្បនិមិត្តនេះ មានផ្ទៃក្រឡា ៤៥,៤ហិកតា ប្រវែង ១៨០០ម៉ែត្រ និងទទឹងជាមធ្យម ៤០០ម៉ែត្រ ដែលជាកន្លែងមានប្រភពទឹកចេញធម្មជាតិ។ បច្ចប្បន្នទន្លេសិប្បនិមិត្តនេះ ក៏បានក្លាយជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋជាង ៥ម៉ឺននាក់ និងរោងចក្រទឹកស្អាត ១កន្លែង ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

ប្រភពទឹកមួយនេះ ក៏មាន«អាងសោភ័ណ» ដែលមានប្រវែង ១០០០ម៉ែត្រ និងទទឹង ៤០០ម៉ែត្រ សម្រាប់ជួយរំដោះទឹកចេញពីទន្លេសិប្បនិមិត្តក្នុងរដូវវស្សា ជាពេលដែលទឹកពេញទន្លេផងដែរ។ គួរបញ្ជាក់ថា ទន្លេសិប្បនិមិត្ត«អាងតាវ៉ាន់» ត្រូវបានកាយពង្រីកនៅឆ្នាំ២០១៤ និងបានបញ្ចប់ការសាងសង់នៅឆ្នាំ២០១៦៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី