2024-05-23
គិត បុប្ផា
2024-05-23
គិត បុប្ផា
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញអង្ករនាំមុខចំនួន៤ របស់កម្ពុជា ចូលរួមតាំងបង្ហាញផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក ទៅតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ក្រុមហ៊ុននាំមុខចំនួន៤ ដែលនឹងចូលរួមតាំងបង្ហាញផលិតផលអង្ករ ក្នុងពិព័រណ៍ដែលរៀបចំឡើងនាថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០២៤ រួមមាន៖ KAMPONG THOM RICE MILL LIMITED, KHMER FOODS GROUP CO., LTD, PRIMALIS CORPERATION, LTD. និង SINGATURE OF ASIA CO., LTD។ ការចូលរួមតាំងបង្ហាញលើកដំបូងរបស់ប្រទេសកម្ពុជា ក្នុង The Saudi Food Show ដែលសហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ ៦០ម៉ែត្រការ៉េនេះ ធ្វើឡើងក្រោមថវិការបដិភាគរបស់សហគ្រិនខ្មែរ (Khmer Enterprise) ។
ការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្ម The Saudi Food Show នេះ គឺអនុវត្តន៍តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារ ពិសេសទីផ្សារនៅក្នុងតំបន់មជ្ឈឹមបូព៌ារ និងអាហ្វ្រិក ដែលទីផ្សារមជ្ឈឹមបូព៌ាកំពុងរីកចម្រើនជាលំដាប់ ក្នុងនោះប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានកើនឡើងពី ១១៨តោន នៅឆ្នាំ២០១៥ ដល់ ៧ ៤៧១តោន នៅឆ្នាំ២០២៣។ ពន្លារបស់សហព័ន្ធស្រូវអង្ករកម្ពុជា មានទីតាំងនៅអាគារ HALL4 លេខទីតាំង Stand #A4-A2 នៃអាគារ Riyadh Exhibition & Convention Center ទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ពិព័រណ៍ពាណិជ្ជកម្មចំណីអាហារ The Saudi Food Show ជាកម្មវិធីខ្នាតអន្តរជាតិរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសម្រាប់តំបន់មជ្ឈឹមបូព៌ា។ ពិព័រណ៍នេះ រៀបចំឡើងជារៀងរាល់ឆ្នាំ និងមានក្រុមហ៊ុនចូលរួមប្រមាណជាង ១ពាន់ក្រុមហ៊ុន មកពីជាង ៩០ប្រទេសលើពិភពលោក ដែលបង្ហាញផលិតផលគុណភាពលំដាប់ខ្ពស់បំផុតចំនួនជាង ១០ម៉ឺនម៉ាកផលិតផលចំណីអាហារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី