SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងក្លាយជាអាទិភាពចម្បងក្នុងការលើកកម្ពស់ជីវភាពប្រជាជន និងស្តារកំណើនសេដ្ឋកិច្ចកម្ពុជា


សេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងក្លាយជាអាទិភាពចម្បងក្នុងការលើកកម្ពស់ជីវភាពប្រជាជន និងស្តារកំណើនសេដ្ឋកិច្ចកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-21

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-21

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងក្លាយជាអាទិភាពចម្បងក្នុងការកែលម្អជីវភាពប្រជាជន និងស្ដារកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈការលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាពផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ការលើកកម្ពស់ការគាំពារនេះ ដើម្បីធានាឱ្យបាននូវភាពធន់, ភាពប៉ាន់ប្រមាណ និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតរបស់ពលរដ្ឋ។

បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាភាគច្រើន បានប្រកបមុខបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមិនទាន់អាចរួមចំណែកពេញលេញក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឡើយ ពីព្រោះផលិតភាពពលកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ចនៅមានកម្រិតទាប ការណ៍នេះ ទើបរាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨»។ យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកចម្រើន និងមានលទ្ធភាពចូលក្នុងប្រព័ន្ធ ពិសេសដើម្បីក្លាយទៅជាកម្លាំងចលករដ៏សំខាន់ ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកនូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់។

យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨នេះ បានកំណត់អាទិភាពចំនួន៥ រួមមាន៖ ទី១. ការកំណត់ ការកែសម្រួល និងការរៀបចំយន្តការបង្កលក្ខណៈងាយស្រួល ដើម្បីឈានចូលក្នុងប្រព័ន្ធ, ទី២. ការកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព, ទី៣. ផ្ដល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ។ រីឯ ទី៤. ការលើកកម្ពស់សមត្ថភាព និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ និងទី៥. ការពង្រឹង និងពង្រីកការផ្សព្វផ្សាយ ការលើកកម្ពស់ ការយល់ដឹង និងការចូលរួម។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» នឹងក្លាយជាកាតាលីករមួយក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ គួរបញ្ជាក់ថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសកម្មភាពអាជីវកម្ម មុខរបរ និងការងារដែលមិនមែនជាសកម្មភាពខុសច្បាប់ និងមិនមែនជាការបំពេញបែបបទរដ្ឋបាល នាំឱ្យមានការលំបាកក្នុងការកំណត់អត្តសញ្ញាណឡើយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី