SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី តាមរយៈការវិនិយោគបន្ថែមនៅកម្ពុជា


ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី តាមរយៈការវិនិយោគបន្ថែមនៅកម្ពុជា
ពាណិជ្ជកម្ម

2024-05-21

គិត បុប្ផា

ពាណិជ្ជកម្ម

2024-05-21

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា បានប្ដេជ្ញាជំរុញពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ឆែក ឱ្យមានទំហំកាន់តែច្រើនបន្ថែមទៀត តាមរយៈការនាំវិនិយោគិនថ្មីៗ មកវិនិយោគនៅកម្ពុជា។ ការលើកឡើងបែបនេះ របស់ឯកឧត្តម Martin Vavra ព្រោះបច្ចុប្បន្ន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរពុំទាន់មានតុល្យភាពនៅឡើយ។

ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា បានលើកឡើងថា ការនាំចេញទំនិញពីកម្ពុជា ទៅសាធារណរដ្ឋឆែក មានទំហំស្ទើតែលើស១០០ដង នៃការនាំចូលពីឆែកមកកម្ពុជា។ ហេតុដូច្នេះ ឯកឧត្ដម Martin Vavra នឹងខិតខំបង្កើនការនាំចូលទំនិញបន្ថែមទៀតពីឆែកមកកម្ពុជា ដើម្បីឱ្យមានតុល្យភាព។ ក្រៅពីជំរុញទំហំពាណិជ្ជកម្ម ឯកឧត្តម Martin Vavra ក៏នឹងជំរុញឱ្យមានការផ្ដល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ក្នុងវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ពិសេសការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋឆែកជាបន្តបន្ទាប់។

ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានអរគុណឯកអគ្គរដ្ឋទូតឆែក ដែលនឹងជួយរៀបចំឱ្យមានទស្សនៈកិច្ចសភាឆែកមកកម្ពុជា នាពេលខាងមុខនេះ និងបានលុបចោលបំណុល ព្រមទាំងប្រែក្លាយបំណុលសេសសល់របស់កម្ពុជា ទៅជាជំនួយសម្រាប់ការអភិវឌ្ឍ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញ និងធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង ពិសេសមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម ដោយបង្កើនការនាំចេញទំនិញរវាងប្រទេសទាំងពីរបន្ថែម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី