2024-05-16
គិត បុប្ផា
2024-05-16
គិត បុប្ផា
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៨លាននាក់ បានចូលរួមកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង ៣០លានថង់ប្លាស្ទិក ក្នុង១ថ្ងៃ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា នេះជាភាពជោគជ័យលើសពីការរំពឹងទុក ដែលបានប្រើរយៈពេលត្រឹមតែ ៨ខែ និង ២៣ថ្ងៃប៉ុណ្ណោះ កម្ពុជា អាចកាត់បន្ថយថង់ប្លាស្ទិកបានច្រើនសន្ធឹកសន្ធាប់ពីយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
ការកាត់បន្ថយថង់ប្លាស្ទិកក្នុងប្រទេសកម្ពុជា អាចសម្រេចទៅបានដោយសារការសាមគ្គីគ្នា និងការចូលរួមរបស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ លើសពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ក្នុងពិធីប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ថា ការសម្រេចបានយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» គឺបានមកពីកត្តាចំនួន ៣ចំណុច ដែលរួមមាន ក្រសួងបរិស្ថានដែលមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការ, ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជា និងការទទួលស្គាល់ពីអន្តរជាតិថា ខ្មែរស្អាត ខ្មែរធ្វើបាន។
ក្រៅពីយុទ្ធនាការនេះ ដែលបានអនុវត្តតាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣មក ក្រសួងបរិស្ថានក៏បានបង្កើតយុទ្ធនាផ្សេងទៀត ដូចជា៖ ការដាំដើមឈើយ៉ាងតិច ១លានដើម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣, ផ្ទៃមេឃពណ៌ខៀវ នៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៣, សម្អាតបឹងទន្លេសាប ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីឆ្ពោះទៅសម្រេចយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានជាត្រីវិស័យតម្រង់ទិស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី