2024-05-15
គិត បុប្ផា
2024-05-15
គិត បុប្ផា
ភ្នំពេញ៖ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង ប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នៅខេត្ដព្រះវិហារ និងខេត្ដកំពង់ធំ ក្នុងចំណោមខេត្ដគោលដៅទាំង៦ នៃគម្រោងនេះ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
ក្រុមការងារក្រសួងកសិកម្ម ដែលដឹកនាំដោយ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម និងជាសហប្រធានគណៈកម្មការដឹកនាំគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានចុះត្រួតពិនិត្យវឌ្ឍនភាពនៅស្ថានីយស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកោះកេរ្ដិ៍ ក្រុមហ៊ុន Santana Agro Products Com.,Ltd នៅខេត្ដព្រះវិហារ និងបានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងតម្រង់ទិសការអនុវត្ដគម្រោងនៅមន្ទីរកសិកម្ម ខេត្ដកំពង់ធំ។ ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងពិភាក្សាពីតម្រូវការ និងបញ្ហាប្រឈម ពង្រឹងការងារបច្ចេកទេស ពិសេសផែនការអនុវត្តកម្មវិធីគម្រោងថ្នាក់ក្រោមជាតិ ដោយមានជំនួយពីគម្រោងថ្នាក់ជាតិ។
គម្រោង ACSEP គឺជាគម្រោងដែលពង្រឹងខ្សែច្រវាក់តម្លៃដោយភាពប្រកួតប្រជែង សម្រាប់កសិផលដូចជាដំឡូងមី ស្វាយ ស្វាយចន្ទី បន្លែ និងមាន់ពូជ ក្នុងខេត្តគោលដៅ នៃគម្រោង ACSEP រួមមាន៖ ខេត្តកំពង់ចាម កំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងខេត្តត្បូងឃ្មុំ។ គម្រោងនេះ នឹងផ្តល់ប្រយោជន៍ដល់សហគមន៍កសិកម្មប្រមាណ ២៧ពាន់គ្រួសារ និងកសិ-ធុរកិច្ចប្រមាណ៥០ នៅក្នុងតំបន់គោលដៅ តាមរយៈការសម្របសម្រួលឱ្យកសិ-សិប្បកម្ម និងសហគមន៍កសិកម្មទទួលបានឥណទាន ការលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព គុណភាពម្ហូបអាហារ និងការផ្សារភ្ជាប់ពីកសិដ្ឋានទៅទីផ្សារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី