2024-07-06
លន់ ចាន់ធូ
2024-07-06
លន់ ចាន់ធូ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ប្រកាសជ្រើសនិស្សិតស្ម័គ្រចិត្តធ្វើការងារជាមួយ«សហគមន៍កសិកម្មទំនើប» នៅតាមខេត្តគោលដៅ ដោយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងទទួលបានការបណ្តុះបណ្តាលចំណេះដឹង និងជំនាញបន្ថែម។ បើតាមសេចក្តីប្រកាសឱកាសការងារនេះ នឹងផុតកំណត់ដាក់ពាក្យនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។
លក្ខខណ្ឌនៃការជ្រើសរើស គឺជានិស្សិតឆ្នាំទី៤ ឬអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, ជានិស្សិតឆ្នើម, មានចំណេះដឹងភាសាអង់គ្លេសល្អ, អាចប្រើប្រាស់កម្មវិធី Microsoft Word Excel និង Power Point ផងដែរ។ ក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ពីលក្ខខណ្ឌបន្ថែមថា ត្រូវតែជានិស្សិតដែលឧស្សាហ៍ព្យាយាម អត់ធ្មត់ តស៊ូ មានឆន្ទះមោះមុត និងមានទំនួលខុសត្រូវខ្ពស់លើការងារ និងអាចធ្វើការងារជាមួយកសិករក្នុងសហគមន៍បាន។
និស្សិតដែលមានចំណាប់អារម្មណ៍នឹងការងារ«សហគមន៍កសិកម្មទំនើប»នេះ អាចទាក់ទងតាមលេខ ០១០ ៥៥២ ៣០៣ ឬ Email: [email protected] និងសាកលវិទ្យាល័យភូមិន្ទកសិកម្មផ្ទាល់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី