2025-07-10
ទូច សូរិយា
2025-07-10
ទូច សូរិយា
ភ្នំពេញ៖ ករណីវាយប្រហារតាមប្រព័ន្ធសាយប័រពីក្រុមអនាមិកយ៉ាងសកម្មគួរឱ្យកត់សម្គាល់ នាពេលថ្មីៗនេះ ក្នុងនោះអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដកស្រង់ និងចែករំលែកគន្លឹះមួយចំនួន ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងបង្ការការពារពីការវាយប្រហារ ឬឆបោកតាមប្រព័ន្ធសាយប័រ។
ចំពោះ ចំណុចដែលមិនគួរធ្វើ មានដូចជា៖ ប្រើប្រាស់ពាក្យសម្ងាត់ងាយស្រួលចាំ, ចុច Link ដែលមិនស្គាល់, ចុចចូល File ដែលមិនមានប្រភពមិនច្បាស់លាស់, ប្រើប្រាស់ Wi-Fi សាធារណៈ។ រីឯ ចំណុចគួរធ្វើវិញ រួមមាន៖ ប្រើប្រាស់ Multi-Factor Authentication (MFA), ពិនិត្យមើល Link ឱ្យច្បាស់មុននឹងចុច, ទទួលយក File ដែលមានប្រភពច្បាស់លាស់, ប្រើប្រាស់បណ្ដាញទំនាក់ទំនងដែលមានសុវត្ថិភាព។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានការលេចធ្លាយ ពាក្យសម្ងាត់នៃគណនី (User Password) ជាច្រើនរបស់ប្រព័ន្ធនានា នៅក្នុងទីផ្សារងងឹតឌីជីថល (Dark Web) ដែលម្ចាស់ខ្លួនមិនដឹងខ្លួន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី