SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងសាធារណការ កំពុងរៀបចំបំពាក់បច្ចេកវិទ្យាថ្មីៗបន្ថែម ដើម្បីរួមចំណែកទប់ស្កាត់ភាពមិនប្រក្រតីនៃយានជំនិះ


ក្រសួងសាធារណការ កំពុងរៀបចំបំពាក់បច្ចេកវិទ្យាថ្មីៗបន្ថែម ដើម្បីរួមចំណែកទប់ស្កាត់ភាពមិនប្រក្រតីនៃយានជំនិះ
A+ A-

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជំរុញការបំពាក់បច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកទប់ស្កាត់ភាពមិនប្រក្រតីនៃយានជំនិះ និងដើម្បីថែរក្សា ស្ថិរភាព សុវត្ថិភាព និងសន្តិសុខសង្គមផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ ក្រោយពេលដែលក្រសួងបានរកឃើញករណីប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយចំនួន ៣ ករណី។

ផ្លាកលេខក្លែងក្លាយ៣ករណី ដែលមិនបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងសាធារណការ ហើយបាននិងកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ និងបានបង្ហោះចែកចាយព័ត៌មាននៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ត្រូវបានក្រសួងបញ្ជាក់ថា បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គម ជាពិសេសប៉ះពាល់ដល់ការប្រមូលចំណូលថវិកាជាតិទាំងមូល។ ផ្លាកលេខសម្គាល់យានជំនិះទាំងនោះរួមមានផ្លាកលេខ កម្ពុជា RS.1994 កម្ពុជា HEANGRAK និង កម្ពុជា 1.KU.SON ។

ក្រសួងសាធារណការ បានអំពាវនាវដល់សារធារណជនឱ្យគោរពច្បាប់ និងមិនត្រូវចរាចរយានជំនិះ ដោយប្រើប្រាស់ឯកសារ ឬវត្ថុក្លែងបន្លំ ប្រើប្រាស់ផ្លាកលេខច្នៃប្រឌិត ឬតុបតែងបន្ថែម ធ្វើឱ្យបាត់លក្ខណៈសម្គាល់ ជាពិសេសច្នៃប្រឌិតផ្លាកលេខពីស័ង្កសី ឬលោហធាតុផ្សេងៗ យកទៅបំពាក់លើយានជំនិះរបស់ខ្លួនដែលផ្ទុយនឹងច្បាប់។ ដើម្បីទប់ស្កាត់កុំឱ្យមានករណីក្លែងបន្លំ និងច្នៃប្រឌិតខុសលក្ខណៈបច្ចេកទេសបែបនេះទៀត ក្រសួងសាធារណការ នឹងសហការជាមួយក្រសួងមហាផ្ទៃ ព្រមទាំង អាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះពិនិត្យតាមដងផ្លូវ និងចាត់វិធានការតឹងរ៉ឹងចំពោះជនល្មើសតាមផ្លូវច្បាប់ជាធរមាន។

សូមជម្រាបថា យោងតាមមាត្រា៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៧៣ អនក្រ.បក ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់ យានជំនិះ បានកំណត់ថា៖«ជនណាដែលចរាចរយានជំនិះ ដោយប្រើប្រាស់បណ្ណបើកបរ បណ្ណសម្គាល់ យានជំនិះ ផ្លាកលេខសម្គាល់យានជំនិះ ឬលិខិតអនុញ្ញាតផ្សេងៗ ដោយដឹងថា ជាឯកសារ ឬវត្ថុក្លែងក្លាយ ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦៣០ (បទប្រើប្រាស់ឯកសារសាធារណៈក្លែងបន្លំ) នៃក្រមព្រហ្មទណ្ឌ។ ចំពោះ អ្នកក្លែងបន្លំបណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ ផ្លាកលេខសម្គាល់យានជំនិះ ឬលិខិតអនុញ្ញាតផ្សេងៗ ត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី