SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ស្វែងយល់ពីទម្រង់ និងដំណើរការប្រតិបត្តិការ របស់សហគ្រិនភាពទាំង ៥ប្រភេទ


ស្វែងយល់ពីទម្រង់ និងដំណើរការប្រតិបត្តិការ របស់សហគ្រិនភាពទាំង ៥ប្រភេទ
គំនិតអាជីវកម្ម

2025-02-22

គិត បុប្ផា

គំនិតអាជីវកម្ម

2025-02-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហគ្រិនភាព គឺមានច្រើនប្រភេទទៅតាមទម្រង់ ដំណើរការប្រតិបត្តិការ ក៏ដូចជាគោលបំណង និងប្រភពចំណូលសម្រាប់ផ្គត់ផ្គង់សកម្មភាពរបស់ម្ចាស់អាជីវកម្ម។ សហគ្រិនខ្មែរ ពន្យល់ពីសហគ្រិនភាព ទាំង៥ ប្រភេទ ដូចខាងក្រោម៖

១. Social Entrepreneurship៖ ជាដំណើរការមួយ ដែលបុគ្គល ឬក្រុមមួយ ព្យាយាមច្នៃ និងរៀបចំគំនិត ឱ្យចេញជារូបភាព និងបង្កើតផលិតផលមួយ ដើម្បីផ្ដល់ជាគុណតម្លៃ និងដោះស្រាយបញ្ហាជាក់ស្ដែង ដែលសង្គមកំពុងជួបប្រទះ។ ជាទូទៅ ស្ថាប័នបែបនេះ តែងទទួលបានការផ្គត់ផ្គង់ដំណើរការអាជីវកម្ម ពីស្ថាប័នណាមួយដែលមានចក្ខុវិស័យរួមគ្នា ដោយផ្ដោតលើការដោះស្រាយបញ្ហាសង្គមមុននឹងផ្តោតលើការរកប្រាក់ចំណូល ដែលពេលខ្លះគេអាចច្រឡំអាជីវកម្មពួកគេជាស្ថាប័នមិនរកប្រាក់ចំណូលក៏ថាបាន។

២. Scalable Startup Entrepreneurship៖ ជាលំនាំនៃការច្នៃប្រឌិតគំនិតទៅលើអ្វីមួយ ដែលមានស្រាប់ ដោយផ្ដោតលើចំណុចខ្វះចន្លោះរបស់ទីផ្សារ ដើម្បីរកដំណោះស្រាយមួយដែលល្អប្រសើរជាងមុន ចំណេញពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ចក្ខុវិស័យនៃ Scalable Startup Entrepreneurship គឺបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាជាចម្បងសម្រាប់ដោះស្រាយបញ្ហាសង្គម។

៣. Small Business Entrepreneurship៖ ទម្រង់នៃការធ្វើអាជីវកម្មមួយ ដើម្បីលក់ផលិតផល ឬសេវាកម្ម ដោយផ្ដោតលើប្រាក់ចំណូល និងចំណេញជាចម្បង ហើយអតិថិជនគោលដៅជាទូទៅជាក្រុមមនុស្សដែលនៅក្នុងតំបន់នោះផ្ទាល់។ ភាគច្រើន ជាគំនិតអាជីវកម្មធម្មតា ដែលធ្វើប្រតិបត្តិការតាមរូបភាពថ្មីមួយពិសេសជាងអ្នកដទៃ ដើម្បីភាពលេចធ្លោ និងទទួលចំណាប់អារម្មណ៍ជាងគេ។ ឧទាហរណ៍ ការលក់អាហារ ឬបង្អែមតាមអនឡាញ ដែលមានការវេចខ្ចប់ប្រកបដោយអនាម័យ និងការធ្វើទីផ្សារគួរឱ្យទាក់ទាញ។

៤. Large Company Entrepreneurship៖ ជាក្រុមហ៊ុនមូលធនធំៗ ដែលចាប់អារម្មណ៍វិនិយោគលើគំនិតថ្មីៗ ដើម្បីពន្លឿនដំណើរការអាជីវកម្មរបស់ពួកគេ ឬបង្កើនប្រាក់ចំណេញពេលខាងមុខ ដោយក្រុមហ៊ុនធំៗទាំងនោះ អាចវិនិយោគមូលធន ដើម្បីជួលអ្នកជំនាញស្រាវជ្រាវ ឬសាកល្បងគំនិតថ្មី។ តែពួកគេ មានទំនោរក្នុងការទិញធុរកិច្ចថ្មីដែលមានស្រាប់ ច្រើនជាងវិនិយោគដើម្បីស្វែងរកគំនិតថ្មី។

៥. Innovation Entrepreneurship៖ អាចស្រដៀងគ្នានឹង Social និង Scalable Startup Entrepreneurship ដោយចាប់ផ្ដើមពីការបង្កើតគំនិតអាជីវកម្ម ដែលថ្មីតាមបែបបច្ចេកវិទ្យាចុងក្រោយ ដើម្បីជួយដោះស្រាយបញ្ហារបស់ក្រុមមនុស្សគោលដៅក្នុងសង្គម និងអាចបង្កើតចំណូលច្រើន នាពេលអនាគត។ ឧទាហរណ៍ ហ្វេសប៊ុក ចាប់ផ្ដើមពីនិស្សិត Harvard មួយក្រុម ធ្វើការសាកល្បងគំនិតរបស់ពួកគេ ដើម្បីបង្កើនភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នា រហូតក្លាយជាក្រុមហ៊ុនយក្សក្នុងពិភពលោក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី