SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងចំនួន៣ រួមគ្នាអភិវឌ្ឍន៍ «សហគមន៍កសិកម្មទំនើប, សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ»


ក្រសួងចំនួន៣ រួមគ្នាអភិវឌ្ឍន៍ «សហគមន៍កសិកម្មទំនើប, សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ»
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-22

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងចំនួន៣ រួមមានក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ រួមគ្នាប្រជុំអន្តរក្រសួងជាលើកទី២ ដើម្បីពិភាក្សាវឌ្ឍនភាពនៃការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។ ជាលទ្ធផល ថ្នាក់ដឹកនាំនៃក្រសួងទាំង៣ បានឯកភាពជាគោលការណ៍លើសកម្មភាពចំនួន ៣ចំណុច។

៣ចំណុច ដែលភាគីទាំង៣បានព្រមព្រៀង មានដូចជា៖ ១. រៀបចំលេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ ដែលមានកសិកម្ម-ទឹក-ជនបទ និងលក្ខខណ្ឌការងារ, ២. កំណត់ទីតាំងចុះអនុវត្តការងាររួមគ្នា និងជំហានបន្ទាប់ ដែលបានស្នើឡើងដោយក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ និង៣. ចុះវាយតម្លៃបឋមលើទីតាំងមួយចំនួន ដើម្បីរើសទីតាំងសក្តានុពលឱ្យស្របតាមលក្ខខណ្ឌវិនិច្ឆ័យដែលបានបង្កើតឡើង មុននឹងឈានទៅបង្កើតផែនការសកម្មភាពរួមគ្នា។

កិច្ចប្រជុំ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ គឺដើម្បីបង្កើនប្រសិទ្ធភាព និងសហថាមភាព សំដៅដល់ការគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន ពិសេសជួយដល់កម្មវិធីអភិវឌ្ឍន៍រួមគ្នា កសិកម្ម-ទឹក-ជនបទ រួមទាំងប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបានអត្ថប្រយោជន៍ និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ជឿជាក់ថា ការចាប់ផ្តើម និងដំណើរការរបស់ក្រុមការងារត្រី-វិស័យរវាងក្រសួងទាំង៣ នឹងជួយដល់សហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ឱ្យមានថាមពល និងផលិតភាពកាន់តែប្រសើរឡើងបន្ថែមទៀត។ ចំណែកឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អះអាងថា ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចូលរួមធ្វើឱ្យគំនិតផ្តួចផ្តើមរបស់ក្រសួងទាំង៣ លេចចេញជាផ្លែផ្កា តាមរយៈការអនុវត្តការងាររួមគ្នាប្រកបដោយការសម្របសម្រួល សហថាមភាព និងបរិយាបន្ន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី