2025-04-01
ទូច សូរិយា
2025-04-01
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្ដម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា «ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ៖នវានុវត្តន៍ និងបរិវត្តកម្មអាហារប្រកបដោយនិរន្តរភាព» នឹងបង្កើនការយល់ដឹងអំពីនវានុវត្តន៍វិស័យកសិ-ម្ហូបអាហារប្រកបដោយនិរន្តរភាព ពិសេសការច្នៃប្រឌិតកសិកម្ម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
ក្នុងពិធីបើកនិងបិទសន្និបាតប្រចាំឆ្នាំលើកទី៥ ស្តីពីកសិ-អាហារប្រកបដោយនិរន្តរភាពនេះ ឯកឧត្ដម វ៉ា រុតសាន បានបន្ថែមថា កម្មវិធីនេះ នឹងដំណោះស្រាយពាណិជ្ជកម្ម, ការអនុវត្តកសិកម្មកកើតឡើងវិញ វិភាគនិន្នាការទីផ្សារ, សម្រួលដល់ការពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិសម្រាប់ផលិតផលកសិកម្ម ពិសេសស្វែងយល់ពីធនធានហិរញ្ញវត្ថុ និងឱកាសវិនិយោគដែលគាំទ្រដល់កំណើននៃការរីកលូតលាស់ និងនិរន្តរភាពនៃវិស័យកសិម្ហូបអាហារ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្តទៀតថា សន្និបាតកសិ-អាហារនេះ ក៏ធ្វើឡើងដើម្បីលើកកម្ពស់ការបញ្ជ្រាបគោលការណ៍សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម(GEDSI) ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កសិ-ម្ហូបអាហារ។ សន្និបាតនេះ ក៏បានកំណត់គំរូភាពជាដៃគូសាធារណៈ និងឯកជនប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើន សន្តិសុខស្បៀង និងលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព បើកការផ្គូផ្គងអាជីវកម្មនិងការចុះហត្ថលេខាលើកិច្ចសន្យាកសិកម្ម ដើម្បីជំរុញការអនុវត្តក្នុងភាពជាដៃគូផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី