2025-01-21
គន ម៉េងហុង
2025-01-21
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យកសិករចងក្រងជាសហគមន៍កសិកម្មទំនើប ដែលអាចផ្តល់ផលចំណេញច្រើន ការប្រើប្រាស់ពូជសុទ្ធក្នុងស្រុក និងការប្រើប្រាស់ជីថ្នាំកសិកម្ម តាមបច្ចេកទេសត្រឹមត្រូវ ដោយអាចជួយកាត់បន្ថយថ្លៃដើមផលិត និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការងារផលិតកម្មកសិកម្ម និងការប្រមូលផលស្រូវក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន-វៀតណាម នៅខេត្តបាត់ដំបង ឯកឧត្តម ចាន់ សុវុឌ្ឍ ក៏បានលើកទឹកចិត្តឱ្យមន្រ្តីរាជការនៃមន្ទីរកសិកម្មខេត្តបាត់ដំបង ត្រូវប្រមូលស្ថិតិក្នុងឃុំ-ស្រុកទាក់ទងនឹងការជួលដីធ្វើផលិតកម្មដំណាំស្រូវ ការប្រើប្រាស់ពូជ និងជីថ្នាំកសិកម្មរបស់កសិករ ដោយសម្រួលឱ្យទទួលបានផលចំណេញ។
រដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានណែនាំឱ្យមន្ត្រីជួយផ្សព្វផ្សាយពីការផលិតកម្មដំណាំស្រូវតាមលក្ខណៈបច្ចេកទេសដែលទទួលទិន្នផល ទទួលបានតម្លៃក្នុងទីផ្សារ និងគុណភាពផលិតផល ពិសេសផ្តល់ស្ថិតិទាក់ទងនឹងរោងម៉ាស៊ីនកិនស្រូវនៅក្នុងខេត្តបាត់ដំបង និងបរិមាណដែលអាចមានសមត្ថភាពជួយអន្តរាគមន៍ប្រមូលទិញស្រូវពីប្រជាកសិករទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ចាន់ សុវុឌ្ឍ បានបញ្ជាក់ថា ផលិតកម្មដំណាំស្រូវក្នុងខេត្តបាត់ដំបង កំពុងផលិតលើសផែនការប្រមាណ ៣៣០% ដែលធ្វើឱ្យមានបញ្ហាប្រឈមដូចជា បញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រព ការព្រួយបារម្មណ៍ពីការប្រមូលផលក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន-វៀតណាម និងបញ្ហាទីផ្សារធ្លាក់ថ្លៃជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី