SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ហ្វីលីពីន មានតម្រូវការផលិតផលពីកម្ពុជា ដូចជាអង្ករ ត្រី សាច់ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន


ហ្វីលីពីន មានតម្រូវការផលិតផលពីកម្ពុជា ដូចជាអង្ករ ត្រី សាច់ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន
ពាណិជ្ជកម្ម

2025-09-10

គិត បុប្ផា

ពាណិជ្ជកម្ម

2025-09-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ហ្វីលីពីន មានតម្រូវការផលិតផលពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនហ្វីលីពីន មានដូចជាអង្ករ ត្រី សាច់ និងបន្លែជាច្រើន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម Francisco P.Tiu Laurel, Jr. រដ្ឋមន្រ្តីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម Francisco P.Tiu Laurel, Jr. ក៏បញ្ជាក់ថា ភាគីហ្វីលីពីន ត្រៀមស្វាគមន៍ផលិតផលកម្ពុជាចូលក្នុងទីផ្សារហ្វីលីពីន សំដៅបង្កើនការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិក្នុងវិស័យកសិកម្ម។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្តែងការស្វាគមន៍កិច្ចសហប្រតិបត្តិការការបើកទីផ្សារផលិតផលកសិកម្ម ការធានាសន្តិសុខស្បៀង និងការជំរុញកសិ-ពាណិជ្ជកម្មរវាងកម្ពុជា-ហ្វីលីពីន។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានសុទិដ្ឋនិយមខ្ពស់ក្នុងការជំរុញការងារនាំចេញកសិផលកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា មានកសិផលដែលមានប្រណិតជាច្រើន ជាពិសេសស្រូវអង្ករក្រអូបដែលមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់។ ឯកឧត្តម Francisco P.Tiu Laurel, Jr. និង ឯកឧត្តម ឌិត ទីណា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ធានានូវសន្តិសុខស្បៀង និងជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី