SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«ល្បែងស៊ីសងខុសច្បាប់តាមអនឡាញ»ចំនួន២៥ទំព័រ អាជ្ញាធរមានសមត្ថិកច្ច កំពុងតាមដាននិងចាត់វិធានការផ្លូវច្បាប់


«ល្បែងស៊ីសងខុសច្បាប់តាមអនឡាញ»ចំនួន២៥ទំព័រ អាជ្ញាធរមានសមត្ថិកច្ច កំពុងតាមដាននិងចាត់វិធានការផ្លូវច្បាប់
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.) បានពិនិត្យឃើញការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញ នៅតាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាមចំនួន ២៥ទំព័រ។ ការផ្សព្វផ្សាយទាំងនេះ បង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

បើតាមការចុះផ្សាយរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រនោះ រួមមាន៖ For Fun, Return News, Sports news - AVFC Fan, Fafa9898 Agent, Fireworks Marketing, Ai2888 system L1, មាន់ជល់168, Xylophone Media, FAFAGalaxy7 Kh, Webd Gaming, Gaming - EZ Bonusss , Harvey Entertainment ,TV SB24, Knowledge Gaming, Sabongs TK 24 VI និង Zenith Media, Bgg88-Cs88, Louy8k-MC, Aa2888&sun2888, Jewel Goal M, Flexible Banner_E, Ermintrude Lifestyle, Jecica Marketing, FAfa178 kh និង Sports News។

សកម្មភាពដែលល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសងទាំងនេះ អាជ្ញាធរមានសមត្ថកិច្ចកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់ ដូច្នេះសាធារណជនទាំងអស់ ត្រូវជៀសវាងការចូលរួមរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់ទាំងនោះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី