SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សូមប្រុងប្រយ័ត្ន មុននឹងចែកចាយរូបភាពអត្តសញ្ញាណរបស់ខ្លួនលើបណ្តាញសង្គម!


សូមប្រុងប្រយ័ត្ន មុននឹងចែកចាយរូបភាពអត្តសញ្ញាណរបស់ខ្លួនលើបណ្តាញសង្គម!
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អំពាវនាវឱ្យសារធារណជនប្រុងប្រយ័ត្នមុននឹងចែកចាយរូបភាពអត្តសញ្ញាណរបស់ខ្លួនលើគណនីបណ្តាញសង្គម ព្រោះអាចនឹងបង្កឱ្យមានហានិភ័យ និងបទល្មើសបច្ចេកវិទ្យា ដោយការយករូបភាពអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ទៅប្រព្រឹត្តបទល្មើសផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

បើតាមអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបញ្ជាក់ថា ហានិភ័យដែលអាចកើតឡើងនៅពេលដែលអ្នកចែករំលែករូបភាពអត្តសញ្ញាណ រួមមាន៖ ទី១. ការលួចយកអត្តសញ្ញាណ គឺអាចឱ្យជនឧក្រិដ្ឋងាយស្រួល ក្នុងការស្វែងរកទិន្នន័យរបស់អ្នកបានយ៉ាងរហ័សនៅលើប្រព័ន្ឋផ្សព្វផ្សាយសង្គម ដើម្បីក្លែងបន្លំ និងប្រព្រឹត្តបទល្មើស។

ទី២. ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ជនខិលខូចអាចប្រើរូបថត និងវីដេអូ ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក គំរាមកំហែងជំរិតទារប្រាក់ពីអ្នកដែលជាថ្នូរនឹងការលុបព័ត៌មានទាំងនោះ ឬជនខិលខូចអាចប្រើប្រាស់គណនីរបស់អ្នកទៅបង្ហោះខ្លឹមសារមិនសមរម្យ ឬរូបភាព វីដេអូអាសអាភាស ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងវិជ្ជាជីវៈរបស់អ្នក។ ទី៣. កម្ចីអនឡាញខុសច្បាប់ ក្រុមជនខិលខូចយករូបភាពអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ភ្ជាប់នឹងរូបថតរបស់អ្នកធ្វើការកម្ចីអនឡាញខុសច្បាប់។

សូមជម្រាបថា ដើម្បីទប់ស្កាត់ហានិភ័យខាងលើ អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានចែករំលែកនូវវិធីសាស្រ្តមួយចំនួនដូចជា៖ កំណត់ព័ត៌មាន ឬអត្តសញ្ញាណបុគ្គលឱ្យបានច្បាស់មុនពេលផ្ញើរូបភាព ឬឯកសារដែលមានទិន្នន័យផ្ទាល់ខ្លួន, ផ្លាស់ប្ដូរ ឬកំណត់លេខសម្ងាត់របស់គណនីសង្គមដែលពិបាកទស្សន៍ទាយ និងបើកមុខងារសុវត្ថិភាព two-factor authentication។ ប្រសិនបើសាធារណជន ជួបនូវហានិភ័យដែលបានរៀបរាប់ខាងលើ ត្រូវរាយការណ៍ទៅអាជ្ញាធរ ឬមន្ត្រីជំនាញជាបន្ទាន់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី