2025-02-05
គិត បុប្ផា
2025-02-05
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ណែនាំឱ្យអាជីវករលក់ដូរជី និងថ្នាំកសិកម្ម បន្តពិនិត្យប្រភពរបស់សម្ភារកសិកម្ម ដែលត្រូវនាំចូលឱ្យច្បាស់ ថាតើក្រុមហ៊ុននោះស្របច្បាប់ឬទេ មុននឹងសម្រេចចិត្តទិញមកលក់បន្ត ដើម្បីចៀសវាងការលួចបង្កប់សារធាតុខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពកសិករ និងផលដំណាំ។
ឯកឧត្តម វ៉ី សំណាង លើកឡើងថា ជី និងថ្នាំជាធាតុចូលសំខាន់ ដើម្បីលើកកម្ពស់ការបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀតរបស់កសិករ ឱ្យទទួលបានទិន្នផលខ្ពស់ ស្របតាមលក្ខណៈបច្ចេកទេស ដូច្នេះអាជីវករ ត្រូវណែនាំកសិករពីរបៀបប្រើប្រាស់ជី ថ្នាំ ស្របតាមស្ដង់ដាកំណត់ ដើម្បីធានាគុណភាពដី បង្កើនទិន្នផលបានកាន់តែច្រើន។ ឯកឧត្តម វ៉ី សំណាង លើកឡើងដូច្នេះ ក្នុងពិធីជួបជាមួយអាជីវករលក់ដុំ លក់រាយ ថ្នាំកសិកម្មនៅទូទាំងខេត្តតាកែវចំនួន ៦៧៣ដេប៉ូ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងពិធីដដែលនោះ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា ខេត្តតាកែវ មានដេប៉ូធុនមធ្យម និងតូចសរុបចំនួន ៦៧៣ដេប៉ូ និងក្រុមហ៊ុនវេចខ្ចប់ចំនួន៣ ក្នុងនោះ រួមមាន៖ ដេប៉ូលក់ជីកសិកម្មចំនួន ២៩៤ដេប៉ូ, ដេប៉ូលក់ថ្នាំ ៦៦ដេប៉ូ និងដេប៉ូលក់ជីថ្នាំចម្រុះចំនួន ៣១៣ដេប៉ូ ដែលបាននឹងកំពុងដំណើរការនៅខេត្ត។ ចំណែកក្នុងឆ្នាំ២០២៤ មន្ទីរកសិកម្ម មានការិយាល័យនីតិកម្មកសិកម្ម បានចុះអធិការកិច្ចចំនួន ១៤លើក ក្នុងនោះបានណែនាំផ្ទាល់ចំនួន ៧០ដេប៉ូ និងចេញលិខិតចំនួន ៣៤ដេប៉ូ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី