SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ផលិតកម្ម Daubai Production មកថតភាពយន្តផ្សាយពីទេសចរណ៍កម្ពុជា លើឆាកអន្តរជាតិ


ផលិតកម្ម Daubai Production មកថតភាពយន្តផ្សាយពីទេសចរណ៍កម្ពុជា លើឆាកអន្តរជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមការងារផលិតកម្ម Daubai Production មកពីសាធារណរដ្ឋកាហ្សាក់ស្ថានចំនួន ៣៧រូប រួមមានតារាល្បីៗប្រចាំប្រទេសចំនួន ១០រូប ដែលម្នាក់ៗមានអ្នកគាំទ្រផ្ទាល់ខ្លួនជាងមួយលាននាក់ គ្រោងនឹងផលិតវីដេអូភាពយន្តនៅកម្ពុជា ស្តីពី «ដំណើរកម្សាន្តនៃគូស្នេហ៍ចំនួន ៥គូ ពីប្រទេសកាហ្សាក់ស្ថានមកទស្សនាប្រទេសកម្ពុជា»។

បើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ ការថតភាពយន្តនេះ នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់គោលដៅទេសចរណ៍ផ្សេងៗទៀត ជាពិសេសនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប។ នេះជាលើកទី១ ដែលប្រទេសកាហ្សាក់ស្ថាន ជ្រើសរើសកម្ពុជា សម្រាប់ថតខ្សែភាពយន្ត ដោយក្នុងនោះកម្ពុជាជាគោលដៅទេសចរណ៍មានភាពស្អាត បៃតង និងបដិសណ្ឋារកិច្ចកក់ក្ដៅ ពិសេសសន្តិសុខសុវត្ថិភាព ក្នុងគោលបំណងផ្សព្វផ្សាយពីទីតាំងដែលមានសក្តានុពលទេសចរណ៍កម្ពុជា ទៅលើឆាកអន្តរជាតិ។

ដំណើរការនៃការថតខ្សែភាពយន្តនេះផងដែរ មានការចូលរួមពីក្រសួងទេសចរណ៍ និងស្ថានទូតសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី