SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហែម វណ្ណឌី ជំរុញបង្កើនការវិនិយោគលើការកែច្នៃផលិតផលកសិកម្មទំនើប


ឯកឧត្តម ហែម វណ្ណឌី ជំរុញបង្កើនការវិនិយោគលើការកែច្នៃផលិតផលកសិកម្មទំនើប
A+ A-

ភ្នំពេញ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យបង្កើនការវិនិយោគលើបច្ចេកវិទ្យាកែច្នៃ និងស្តង់ដារគុណភាព ដើម្បីបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់ពីផលិតកម្មកសិកម្មកម្ពុជា និងពង្រឹងភាពប្រកួតប្រជែងក្នុងការនាំចេញ។

ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការនាំចេញភាគច្រើននៅតែជាកសិផលឆៅ ឬពាក់កណ្តាលសម្រេច ដែលមានតម្លៃបន្ថែមទាប និងងាយរងគ្រោះដោយសារការប្រែប្រួលតម្លៃលើទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ "កម្ពុជាត្រូវធ្វើបរិវត្តកម្មវិស័យកសិ-ចំណីអាហារ ដោយប្រែក្លាយពីប្រទេសផលិតកសិផលឆៅ ទៅជាមជ្ឈមណ្ឌលកែច្នៃកសិ-ចំណីអាហារប្រកបដោយគុណភាព សុវត្ថិភាព និងប្រើបច្ចេកវិទ្យាទំនើប។"

ការប្រកួតប្រជែងកាន់តែខ្លាំង គួបផ្សំនឹងការបាត់បង់បន្តិចម្តងៗនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ក្រោយកម្ពុជាចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច នឹងធ្វើឱ្យការពង្រឹងសមត្ថភាពផលិតក្នុងស្រុកកាន់តែមានសារសំខាន់។ ការចូលទៅកាន់ទីផ្សារកម្រិតខ្ពស់ ក៏ទាមទារភាពអនុលោមតាមស្តង់ដារអន្តរជាតិ ប្រព័ន្ធតាមដានប្រភពដើមច្បាស់លាស់ និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងជំរុញការវិនិយោគលើបច្ចេកវិទ្យាសម្ងួតទំនើប ឃ្លាំងត្រជាក់ឆ្លាតវៃ និងបច្ចេកវិទ្យាវេចខ្ចប់។ អាទិភាពរបស់ក្រសួងក៏រួមមានការអភិវឌ្ឍបណ្តុំកសិ-ឧស្សាហកម្មដែលមានហេដ្ឋារចនាសម្ព័ន្ធរួម និងការជួយសហគ្រាសធុនតូច និងមធ្យម ឱ្យក្លាយជាអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុនកែច្នៃចំណីអាហារពហុជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់វិស័យឯកជន ឱ្យបណ្តាក់ទុនរយៈពេលវែងលើបច្ចេកវិទ្យាកែច្នៃ ការកសាងម៉ាកសញ្ញា និងការច្នៃប្រឌិតសំបកវេចខ្ចប់។ ឯកឧត្តមក៏បានស្នើឱ្យដៃគូអភិវឌ្ឍន៍គាំទ្រការកសាងសមត្ថភាពមន្ទីរពិសោធន៍ និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធសម្រួលនីតិវិធី និងជំរុញការវិនិយោគលើកសិ-ឧស្សាហកម្ម។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី