2024-07-15
ទូច សូរិយា
2024-07-15
ទូច សូរិយា
ភ្នំពេញ៖ អាជីវកម្ម ដែលទទួលបានជោគជ័យលើការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(CamDx) ដំណាក់កាលទី១ មានចំនួន ៣៧,៤៦៤ក្រុមហ៊ុន និងមានដើមទុនសរុប ១២,១ប៊ីលានដុល្លារ គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។ នេះបើយោងតាម Online Business Registration Service (OBRS) ចេញផ្សាយនាថ្ងៃទី០៩ កក្កដា។
បើយោងតាម OBRS បានបញ្ជាក់ថា អាជីវកម្មដែលមានដើមទុនវិនិយោគចុះបញ្ជីច្រើនជាងគេ រួមមាន៖ ការសាងសង់អាគារមានចំនួន ១,២ប៊ីលានដុល្លារ ស្មើនឹងជិត១០%, សកម្មភាពអចលនទ្រព្យមានទុនវិនិយោគ ១,១៥ប៊ីលានដុល្លារ ស្មើនឹង ៩,៥៣%, សកម្មភាពសេវាកម្មស្នាក់នៅមានទុន ១,០៧ប៊ីលានដុល្លារ ស្មើនឹងជិត ៩%, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រងមានទំហំវិនិយោគ ៦៤២លានដុល្លារ ត្រូវនឹង ៥,៣%, កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ មានទុនវិនិយោគ ៦១៨លានដុល្លារ ស្មើនឹង ៥,១១% និងផ្នែកផ្សេងៗមានចំនួន ៧,៤២ប៊ីលានដុល្លារ ស្មើនឹង ៦១,៣៣%។
គួរជម្រាបថា ចំនួនម្ចាស់ក្រុមហ៊ុន សហគ្រាសដែលបានចុះបញ្ជី ៣៧,៤៦៤ក្រុមហ៊ុននេះ មានបុរសចំនួន ៦២,៤% និងស្រ្តីចំនួន ៣៧,៨%។ គួរជម្រាបថា កាលពីថ្ងៃទី៣០ មិថុនា អាជីវកម្មដែលទទួលបានជោគជ័យលើការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ មានត្រឹមតែ ៣៧,២៥៩ក្រុមហ៊ុន និងមានដើមទុនសរុបចំនួន ១២,០៦ប៊ីលានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី