SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនកូរ៉េមួយ ចង់ពង្រីកការវិនិយោគបន្ថែមទៀត បន្ទាប់ពីបង្កើតរោងចក្រផលិតខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជា តាំងពីឆ្នាំ២០២២ 


ក្រុមហ៊ុនកូរ៉េមួយ ចង់ពង្រីកការវិនិយោគបន្ថែមទៀត បន្ទាប់ពីបង្កើតរោងចក្រផលិតខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជា តាំងពីឆ្នាំ២០២២ 
សង្គមជាតិ-សេដ្ឋកិច្ច

2026-05-28

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-05-28

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Yura Harness Cambodia ជាក្រុមហ៊ុនមកពីប្រទេសកូរ៉េ ដែលបានមកបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជាតាំងពីឆ្នាំ២០២២ ហើយបច្ចុប្បន្នមានកម្មករនិយោជិតសរុប ១ ១០០នាក់ ចង់ពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។ នេះជាការបញ្ជាក់របស់លោក DooYeun Lee អគ្គនាយកក្រុមហ៊ុន Yura Harness Cambodia។

ក្នុងជំនួបនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក DooYeun Lee បានរាយការណ៍អំពីវឌ្ឍនភាពនៃសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ និងបានលើកឡើងពីតម្រូវការជ្រើសរើសកម្មករបន្ថែម និងតម្រូវការវត្ថុធាតុដើមក្នុងស្រុក ពិសេសការបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតកម្ពុជា។ ក្នុងរយៈពេលដែលបម្រើការងារនៅកម្ពុជាក្នុងឧស្សាហកម្មយានយន្តប៉ុន្មានឆ្នាំកន្លងមកនេះ លោក DooYeun Lee បានបញ្ជាក់ឃើញថា កម្ពុជា មានឧត្តមភាពខ្ពស់សម្រាប់ការវិនិយោគផលិតគ្រឿងបន្លាស់រថយន្ត។

ឯកឧត្តម ជា វុទ្ធី បានអរគុណដល់ក្រុមហ៊ុនបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននាពេលកន្លងមក​ ហើយក៏បានគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគ ក៏ដូចជាគម្រោងបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតកម្ពុជាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបន្តដាក់ចេញនូវវិធានការគាំទ្រនានាដល់ផ្នែកឯកជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិបទនៃស្ថានភាពពិភពលោកបច្ចុប្បន្ន៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី