2026-05-15
ទូច សូរិយា
2026-05-15
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សុវត្ថិភាពអាហារ និងអនាម័យ លើកទី២» ដើម្បីរួមចំណែកឆ្លើយតបនឹងការរីកចម្រើននៃឧស្សាហកម្មអាហាររបស់កម្ពុជា និងជំរុញការនាំចេញ តាមគម្រោងមជ្ឍមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងជាប្រធានគម្រោង FTC បានសង្កត់ធ្ងន់ថា ការធានាសុវត្ថិភាព និងអនាម័យផលិតផលអាហារ គឺជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសាធារណៈ និងកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់។
លោកបណ្ឌិត Kim Young Chan ប្រធានគម្រោងភាគីកូរ៉េ ក៏បានលើកទឹកចិត្តឱ្យម្ចាស់សហគ្រាសមកប្រើប្រាស់ឧបករណ៍ និងប្រឹក្សាបច្ចេកទេសនៅមជ្ឈមណ្ឌល FTC ដើម្បីប្រែក្លាយចំណេះដឹងទៅជាការអនុវត្តផ្ទាល់ផងដែរ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី