SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ស្ថានទូតអ៊ីស្រាអែល និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល គ្រោងបញ្រ្ជៀបចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន ដល់យុវជន


ស្ថានទូតអ៊ីស្រាអែល និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល គ្រោងបញ្រ្ជៀបចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន ដល់យុវជន
A+ A-

ភ្នំពេញ៖ ស្ថានទូតអ៊ីស្រាអែល និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល ប្រចាំកម្ពុជា គ្រោងបង្កើតវគ្គសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាន (Coding) ដល់យុវជនកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងពីធីប្រកាសគាំទ្រគម្រោងបង្កើតវគ្គសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាន ឯកឧត្តមបណ្ឌិត សោម រតនា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សង្កត់ធ្ងន់ពីសារសំខាន់នៃភាពជាដៃគូ ក្នុងការគាំទ្រដល់ការអភិវឌ្ឍមូលធនមនុស្ស និងបច្ចេកវិទ្យានៅកម្ពុជា ដែលជាបាវចនា ២សំខាន់ៗ ចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ឯកឧត្តមបណ្ឌិត សោម រតនា បញ្ជាក់ថា ក្រសួងអប់រំ កំពុងវិនិយោគយ៉ាងច្រើនលើការអភិវឌ្ឍមូលធនមនុស្ស និងបច្ចេកវិទ្យា ប៉ុន្តែការចូលរួមគាំទ្រពីភាគីជាមិត្ត និងបណ្តាភាគីពាក់ព័ន្ធ នៅតែមានភាពសំខាន់ខ្វះមិនបាន ពិសេសលើការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំកម្ពុជា បានលើកឡើងចំពោះគំនិតផ្តួចផ្តើមក្នុងការគាំទ្រដល់កុមារកម្ពុជា និងបង្ហាញនូវការគាំទ្ររបស់លោកជំទាវចំពោះគម្រោងបង្កើតវគ្គសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាន (coding class) ដល់យុវជនកម្ពុជា។ ក្នុងពីធីប្រកាសគាំទ្រគម្រោងបង្កើតវគ្គសិក្សា ក៏មានការតាំងពិព័រណ៍ និងលក់ស្នាដៃគំនូររបស់ប្អូនៗកុមារ មកពីសាលា Tiny Toones ដែលពិធីនេះ មានគោលដៅលើកទឹកចិត្តដល់កុមារ ដែលជាវិចិត្រករវ័យក្មេង និងក៏ជាឱកាសប្រមូលថវិកា ដើម្បីឧបត្ថម្ភគាំទ្រដល់ដំណើរការរបស់សាលាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី